តូក្យូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ថា សមាជិកសភាកំពុងណែនាំច្បាប់ដំបូង របស់ប្រទេសជប៉ុន ប្រឆាំងនឹងការថតរូប ឬវីដេអូកេងប្រវ័ញ្ចផ្លូវភេទ របស់អ្នកដទៃ ដោយគ្មានការយល់ព្រម ។
ច្បាប់ប្រឆាំងនឹង “ការមើលរូបភាព” នឹងហាមប្រាមសកម្មភាព ដូចជាការឡើងលើ និងការថតដោយសម្ងាត់នៃអំពើផ្លូវភេទ ។
រហូតមកដល់ពេលនេះ ករណីឧក្រិដ្ឋកម្មបែបនេះ ត្រូវកាត់ទោសតាមច្បាប់ខេត្ត ក្នុងតំបន់ ដែលមានវិសាលភាពខុសគ្នាយ៉ាងខ្លាំង។
ច្បាប់នេះ គឺជាផ្នែកមួយនៃការកែទម្រង់ កាន់តែទូលំទូលាយ នៃច្បាប់របស់ប្រទេសជប៉ុន ស្តីពីឧក្រិដ្ឋកម្មផ្លូវភេទ ដែលនឹងពង្រីកនិយមន័យ នៃការរំលោភផងដែរ ។
ច្បាប់នេះដែរហាមឃាត់យ៉ាងច្បាស់លាស់ ចំពោះការទទួលយក ការចែកចាយ និងឬការកាន់កាប់រូបថតនៃប្រដាប់ភេទ របស់នរណាម្នាក់ ដោយគ្មានការយល់ព្រមពីពួកគេជាមុន ។
វាក៏ត្រូវបានដាក់ទោសទណ្ឌផងដែរ ចំពោះទង្វើនៃការថតរូបមនុស្ស ដែលត្រូវបានកេងប្រវ័ញ្ច ដោយគ្មានចំណេះដឹងរបស់ពួកគេទាក់ទងនឹងផ្លូវភេទ ។
ជនល្មើសនឹងប្រឈមមុខនឹង ការជាប់ពន្ធនាគារ រហូតដល់៣ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់៣លានយ៉េន ស្មើនឹង២២.០០០ដុល្លារអាមេរិក ។
កំណែទម្រង់ច្បាប់នេះត្រូវបានគេរំពឹងថា នឹងត្រូវអនុម័តនៅខែមិថុនា ក្នុងឆ្នាំនេះ ៕
ដោយ៖ ម៉ៅ បុប្ផាមករា