ព័ត៌មានអន្តរជាតិ

ហ្វាំងឡង់ ស្វាគមន៍ផែនការ ដាក់មូលដ្ឋាន ទ័ពអាមេរិក នៅក្នុងប្រទេស

បរទេស៖ រដ្ឋាភិបាលទីក្រុង Helsinki ត្រូវបានគេសង្ស័យ កំពុងស្ថិតនៅក្នុងការពិភាក្សាគ្នា ជាមួយនឹង រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន លើកិច្ចព្រមព្រៀងមួយ ដែលមានឈ្មោះថា DCA ក្នុងការអនុញ្ញាតិឲ្យមានវត្តមាន យោធា របស់អាមេរិក នៅក្នុងប្រទេសរបស់ខ្លួនបាន។

កិច្ចព្រមព្រៀង The Defense Cooperation Agreement (DCA) នេះនឹងអាចអនុញ្ញាត ឲ្យមានការដាក់ពង្រាយយោធាអាមេរិក ដោយសេរីនៅក្នុងប្រទេស ដែលទើបតែចូលជាសមាជិកផ្លូវការ ជាមួយនឹងអង្គការណាតូមួយនេះ នេះបើយោងតាមការបញ្ជាក់ ដោយរដ្ឋមន្ត្រីការបរទេស ហ្វាំងឡង់ Mikael Antell និងត្រូវបានចេញផ្សាយដោយ RT។

លោក​ Mikael Antell ត្រូវបានគេស្គាល់ថាជាបុគ្គលដែលតំណាង ឲ្យកិច្ចចរចានេះឡើង ហើយក៏ជាអ្នកដឹកនាំកិច្ចប្រជុំទ្វេភាគី ជាមួយនឹងអាមេរិក តាំងតែពីសប្តាហ៍មុន នៅរដ្ឋធានីរបស់ប្រទេសហ្វាំងឡង់។

យោងតាមបញ្ជាក់បន្ថែម ដោយលោក ​​Antell កិច្ចព្រមព្រៀងនេះ គឺសំដៅបង្កើនសមាជិកភាពណាតូបច្ចុប្បន្ន របស់ប្រទេសហ្វាំងឡង់ ដែលវាត្រូវបានផ្តល់ឲ្យតាំងតែពីខែមេសា និងពង្រឹងសមត្ថភាពការពារ របស់ប្រទេសតាមរយៈវត្តមានរបស់សហរដ្ឋអាមេរិក និងការដំឡើងឧបករណ៍ ការពារទុកជាមុនជាច្រើនបន្ថែមទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top