ព័ត៌មានអន្តរជាតិ

មេបញ្ជាការកំពូល អាមេរិកម្នាក់ ព្យាករណ៍ អំពីចុងបញ្ចប់ នៃជម្លោះនៅអ៊ុយក្រែន

បរទេស ៖ ប្រធានអគ្គសេនាធិការចម្រុះ លោក Mark Milley កាលពីថ្ងៃម្សិលមិញ បានថ្លែងប្រាប់ទៅ កាន់បណ្តាចេញផ្សាយ ព័ត៌មានរបស់ក្រសួង ការបរទេសថា សហរដ្ឋអាមេរិក បានជួយហ្វឹកហាត់ និងបំពាក់អាវុធដល់យោធា អ៊ុយក្រែន ជាច្រើនមកហើយ និងក៏មានផែនការបន្ថែមទៀត សម្រាប់ប្រតិបត្តិការនា ពេលខាងមុខផងដែរ។

យោងតាមការចេញ ផ្សាយរបស់ RT ដែលបានដកស្រង់សំដី របស់លោកមេបញ្ជាកំពូលរូបនេះ បានបញ្ជាក់ថា ទោះបីជាយ៉ាងណាក្តីការប្រយុទ្ធគ្នា នឹងមិនអាចស្វែងរកអ្នកទទួល បានជ័យជំនះបានឡើយ នៅក្នុងឆ្នាំ២០២៣នេះ។

លោក Milley បានពន្យល់ថា កងកម្លាំងរបស់រដ្ឋាភិបាលទីក្រុងគៀវ នៅពេលនេះមានសមត្ថភាព អាចទាំងការវាយប្រហារ និងការពារបានប្រសិទ្ធភាព ជាងមុនហើយក៏មានសមត្ថភាព ក្នុងការរៀបចំផែនការ និងសហការកាន់តែល្អប្រសើរផងដែរ ក្រោយឆ្លងកាត់ការហ្វឹកហាត់ និងបំពាក់អាវុធជាច្រើន ដោយអាមេរិក និងអង្គការណាតូ។

លោកបានបន្តទៀតថា៖ខ្ញុំគិតថា ទោះជាយ៉ាងណាក៏ដោយ លទ្ធភាពនៃភាគីណាមួយដែលសម្រេចបាននូវគោលបំណងនយោបាយរបស់ពួកគេ – សង្រ្គាមគឺនិយាយអំពីនយោបាយ តាមរយៈការប្រើប្រាស់មធ្យោបាយយោធា តែមួយគត់ ដូច្នេះខ្ញុំគិតថា វានឹងពិបាកខ្លាំងណាស់ហើយលទ្ធផល ខាងណាឈ្នះនោះទៀត សោតក៏នឹងមិនអាចជាទំនង នឹងធ្វើបាននៅក្នុងឆ្នាំនេះដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top