ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ដាក់ឲ្យប្រើសៀវភៅណែនាំ លើការគ្រប់គ្រងកិច្ចការរដ្ឋបាល របស់រដ្ឋបាលក្រុង-ស្រុក

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានចេញសេចក្ដីសម្រេច ដាក់ឲ្យប្រើប្រាស់សៀវភៅណែនាំ ស្ដីពីការគ្រប់គ្រងកិច្ចការរដ្ឋបាល របស់រដ្ឋបាលក្រុង-ស្រុក ។

ទិដ្ឋភាពទូទៅ នៃរចនាសម្ព័ន្ធគ្រប់គ្រង របស់រដ្ឋបាលក្រុង-ស្រុក បានឲ្យដឹងថា រាជរដ្ឋាភិបាល ទទួលស្គាល់តួនាទីដ៏មានសារៈសំខាន់ របស់រដ្ឋបាលថ្នាក់ក្រុង-ស្រុក ក្នុងការជំរុញ និងការលើកកម្ពស់ លើការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច នៅតាមមូលដ្ឋាន ដើម្បីឆ្លើយតប ទៅនឹងតម្រូវការជាក់ស្ដែង របស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច របស់រដ្ឋបាលក្រុង-ស្រុកនីមួយៗ។

ក្នុងន័យនេះ និងផ្អែកតាមការវិវឌ្ឍ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាល បានដាក់ចេញនូវអនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ពន្ធរបស់រដ្ឋបាលក្រុង និង អនុក្រឹត្យ ស្តីពីមុខងារ និង រចនាសម្ពន្ធ របស់រដ្ឋបាលស្រុក ក្នុងគោលបំណង កែសម្រួលរចនាសម្ពន្ធនិង មុខងាររបស់រដ្ឋបាលក្រុង -ស្រុកឲ្យក្លាយជារដ្ឋបាលមូលដ្ឋាន ជួរមុខដែលមានប្រព័ន្ធគ្រប់គ្រង ស្របតាមគោលការណ៍ នៃរដ្ឋបាលឯកភាព សំដៅលើកកម្ពស់ការអភិវឌ្ឍ សេដ្ឋកិច្ចមូលដ្ឋាន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច របស់រដ្ឋបាលក្រុង-ស្រុក នីមួយៗ កាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម ៕

To Top