ព័ត៌មានជាតិ

លោក កឹម សុខា៖ រាជរដ្ឋាភិបាលឲ្យកប៉ាល់​ ដឹកអ្នកទេសចរចូលចត នៅព្រះសីហនុ ជាកាយវិការមនុស្សធម៌

ភ្នំពេញ៖ លោក កឹម សុខា បានលើកសរសើរដល់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឲ្យកប៉ាល់ ដឹកអ្នកទេសចរបរទេសចូលចត នៅកំពង់ផែស្វយ័តនៅក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ គឺជាកាយវិការមនុស្សធម៌ និងដំណោះស្រាយដ៏ល្អបំផុត ។

បើតាមការបង្ហាញ ក្នុងហ្វេសប៊ុករបស់លោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា មានអ្នកកាសែតបរទេសម្នាក់បានសួរលោក កឹម សុខា ពាក់ព័ន្ធនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតឲ្យកប៉ាល់ ដែលដឹកអ្នកទេសចរជាង ២,០០០នាក់ ដែលជាប់គាំងនៅលើកប៉ាល់ អស់រយៈពេលជាច្រើនថ្ងៃ ចូលចតនៅកំពង់ផែ នៃក្រុងព្រះសីហនុ នៅថ្ងៃនេះ ។

ក្នុងនោះលោក កឹម សុខា យល់ឃើញថា «ការអនុញ្ញាតនេះ គឺជាកាយវិការមនុស្សធម៌ និងការចូលរួមរកដំណោះស្រាយ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះអ្នកទេសចរដែល មកពីបណ្តាប្រទេសផ្សេងៗ» ៕

To Top