អត្ថបទ

ចូលរួមទស្សនាមហាព្រឺត្តការណ៍ តន្ត្រីទេសចរណ៍ Cambodia Mega Concert នៅខេត្តប៉ៃលិន នៅថ្ងៃទី៦ និងទី៧ នេះ

ភ្នំពេញ៖ នៅចុងសប្តាហ៍នេះ ឆាកដ៏ធំរបស់ការប្រគំតន្ត្រីទេសចរណ៍ Cambodia Mega Concert សហការជាមួយនឹងផលិតកម្មសាន់ដេ នឹងទៅជួបបងប្អូនខេត្តប៉ៃលិនដោយមានវត្តមាន កំពូលតារាចម្រៀងល្បីៗរួមមាន៖ លោក ឆាយ វីរៈយុទ្ធ កញ្ញា សុខ ពិសីលោក ខាន់ ជេមស៍ កញ្ញា យូរី លោក កែវ វាសនា លោក អ៊ីណូ លោក ចឺម កញ្ញា លីនដា និងតារាចម្រៀងជំនាន់ថ្មី ជាច្រើនរូបទៀតដោយប្រព្រឹត្តឡើង រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៦ និងទី៧ ដោយមានការ Live ផ្ទាល់ក្នុងហ្វ៊េសប៊ុកផេកផ្លូវការ របស់ CAMBODIA BEER ចាប់ពីម៉ោង៨យប់តទៅ។

បងប្អូងនៅខេត្តប៉ៃលិន ក៏មានឱកាសក្នុងការឈ្នះរង្វាន់ម៉ូតូ Honda Dreams ស៊េរីថ្មី ចំនួន ២គ្រឿងផងដែរពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដោយគ្រាន់តែបងប្អូនជាវផលិតផល របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានដូចជា CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំងវើក ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូចអាយស៍ IZE ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងទឹកពិសាកម្ពុជា ដែលមានលក់តាមស្តង់នៅទីធ្លាប្រគំតន្រ្តី បងប្អូននឹងទទួលបានសន្លឹកឆ្នោត ក្នុងការផ្សងយករង្វាន់ម៉ូតូភ្លាមៗ។

ជាក់ស្តែង ការប្រគំតន្ត្រីទេសចរណ៍ Cambodia Mega Concert កាលពីសប្តាហ៍មុន នៅខេត្តត្បូងឃ្មុំ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសបានរកឃើញ អតិថិជនកំពូលសំណាងពីររូបដែលបានឈ្នះរង្វាន់ម៉ូតូគឺ៖ វ៉ីត វៃ រស់នៅខេត្តត្បូងឃ្មុំ និង អាត ឡូយ រស់នៅខេត្តត្បូងឃ្មុំ។ ក្នុងកម្មវិធីដដែលផងដែរ CAMBODIA BEER ក៏មានការចែករង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ៤គ្រឿង ដល់អតិថិជនសំណាង ៤រូប មកពីខេត្តត្បូងឃ្មុំ ៣នាក់ និងខេត្តកំពង់ចាម ១នាក់ ដែលមានឈ្មោះ៖ តាំង ប៊ុនធី, ផៃ សុខលីន , រ៉ា អ៊ុយស្រេង និងរឿន ផល់លាក់។

ចុងសប្តាហ៍នេះ បងប្អូនខាងប៉ៃលិន កុំភ្លេចមកទស្សនាព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍ ដ៏ធំរបស់ Cambodia Mega Concert  ក្រែងសំណាងខ្ពស់ បានម៉ូតូថ្មីជិះទៅផ្ទះភ្លាមៗ!

សម្រាប់ព័ត៌មានបន្ថែម ហ៊្វេសប៊ុកផេកផ្លូវការរបស់ CAMBODIA BEER៖ https://www.facebook.com/cambodiabeer

IMG_20230429_202146_00_011.insp
To Top