ភ្នំពេញ៖ ក្នុងទសវត្ស (១០ឆ្នាំ) វិសាមញ្ញនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទាក់ទាញសហគ្រាសចំនួនសរុប ១៧៥ចូលមកបោះទុនវិនិយោគ ដោយផ្តល់ឱកាសការងារជិត៣ម៉ឺនកន្លែង ទំហំទឹកប្រាក់នៃការនាំចេញ និងនាំចូលរបស់សហគ្រាស ក្នុងតំបន់បន្តកើនឡើងដល់កម្រិតខ្ពស់ថ្មី។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានអភិវឌ្ឍន៍កសាងឡើងនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការសហការគ្នារវាងក្រុមហ៊ុន HOdo group ក្រុមហ៊ុនWuxi Huatai Investment and Property Co. , Ltd. និងក្រុមហ៊ុន Cambodia International Investment Development Group Co.,ltd ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៅខែកុម្ភៈ ឆ្នាំ២០០៨ ចាប់តាំងពីពេលនោះមក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានពន្លឿនការសងសង់ជាបន្តបន្ទាប់ ជាពិសេសចាប់តាំងពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ត្រូវបានលើកឡើងដប់ឆ្នាំកន្លងមក ដោយជាពិសេសបានឆក់យកឱកាសនេះ ខិតខំប្រឹងប្រែឆ្ពោះទៅមុខ ក្លាយជាគម្រោងដ៏សំខាន់មួយ នៃការកសាងរួមគ្នា “ខ្សែក្រវាត់ និងផ្លូវ ” រវាងប្រទេសចិន និងកម្ពុជា។
១០ឆ្នាំកន្លងមក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបាននូវសមិទ្ធផលអភិវឌ្ឍន៍ជាផ្លែផ្កា ។ ១០ឆ្នាំនៃការសាងសង់ “ខ្សែក្រវាត់មួយ និងផ្លូវមួយ” ក៏ជា១០ឆ្នាំនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងការបន្តធ្វើឲ្យប្រសើរឡើងនូវ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ សមិទ្ធភាពក្នុងការទទួលឧស្សាហកម្ម ត្រូវបានពង្រឹងជាបន្តបន្ទាប់។ មិនត្រឹមតែបានសាងសង់ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ រោងចក្រចំហាយផ្គុំជាមួយអគ្គិសនី អគាអាផាតមិនបុគ្គលិក អន្តេវាសិកដ្ឋានសម្រាប់កម្មករនិយោជិតខ្មែរ មជ្ឈមណ្ឌលនេប៉ីហូដ ហ្សេនថើ ប៉ុស្តិ៍សុខភាព ប៉ុណ្ណោះទេ ថែមទាំងកសាងមជ្ឈមណ្ឌលសេវាផ្នែកច្បាប់ វិទ្យាស្ថានធុរកិច្ច និងបច្ចេកវិទ្យាក្រុងព្រះសីហនុ វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិនខេត្តព្រះសីហនុ ព្រមទាំងរួមបញ្ចូលគ្នារវាងឧស្សាហកម្ម និងទីក្រុងការរួមបញ្ចូលគ្នារវាងឧស្សាហកម្ម និងការអប់រំដែលជំរុញគ្នាទៅវិញទៅមក។ ១០ឆ្នាំកន្លងមក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានប្រកាន់ខ្ជាប់ការរួមបញ្ចូលគ្នា រវាងការកសាងអភិវឌ្ឍន៍ និងរចនាសម្ព័ន្ធអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ខិតខំទាក់ទាញសហគ្រាស ឧស្សាហកម្មយ៉ាងសកម្ម និងឈរមូលដ្ឋានដែលមានសហគ្រាស ឧស្សាហកម្មអតិពលកម្មពីដើម ទាក់ទាញសហគ្រាសមានទ្រងទ្រាយធំ ឧស្សាហកម្មពឹងផ្អែកលើធនធានកំពង់ផែ និងឧស្សាហកម្មគាំទ្រក្នុងខ្សែសង្វាក់ផលិតកម្ម ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង លើវិស័យឧស្សាហកម្មក្នុងតំបន់។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏បានអភិវឌ្ឍយ៉ាងខ្លាំង នៅឆ្នាំ២០១៣ មានសហគ្រាសរោងចក្រចំនួនសរុប៥៤ មានកម្មករនិយោជិតប្រមាណ ៩.០០០នាក់ បម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ។
នាពេលបច្ចុប្បន្ន បានក្លាយទៅជាសួនឧស្សាហកម្មអន្តរជាតិ ដែលបានទាក់ទាញសហគ្រាស (ក្រុមហ៊ុន) ចំនួន១៧៥ មកពីប្រទេសចិន អឺរ៉ុប អាមេរិក អាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសក្នុងតំបន់ផ្សេងៗទៀត ដែលបានបង្កើតឱកាសការងារជិត ៣០.០០០កន្លែង ។ ទំហំទឹកប្រាក់នៃការនាំចូល និងនាំចេញរបស់សហគ្រាស ក្នុងតំបន់បានកើនឡើងពី ១៣៩ លានដុល្លារក្នុងឆ្នាំ២០១៣ ដល់ ២,៤៩៣ ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដែលបានបង្កើនកម្លាំងចលករ ដ៏រឹងមាំក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្មរបស់កម្ពុជាបានក្លាយទៅជា “ក្បាលម៉ាស៊ីន” នៃការអភិវឌ្ឍសេដ្ឋកិច្ចខេត្តព្រះសីហនុ និង”ចានបាយមាស”របស់ប្រជាជន។
លោក មាច ចាន់ មេឃុំបិតត្រាងបាននិយាយដោយក្តីរំជួលចិត្ត “ដោយពឹងផ្អែកតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ជីវភាពរស់នៅរបស់អ្នកភូមិ យើងខ្ញុំកាន់តែសម្បូរធូធា ពីមុនគ្រួសារនីមួយៗមានតែម៉ូតូមួយ ប៉ុន្តែនាពេលបច្ចុបន្ននេះ អ្នកភូមិជាច្រើនបានបម្រើការងារនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ប្រាក់ចំណូលមានការកើនឡើងជាបន្តបន្ទាប់ គ្រួសារខ្លះបានទិញម៉ូតូពីរទៅបីគ្រឿង ហើយគ្រួសារខ្លះបានទិញរថយន្ត តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានជំរុញការអភិវឌ្ឍឃុំបិតត្រាំង និងស្រុកព្រែនប់”។
លោក ប៉េ កិន ជាបុគ្គលិកកំពុងបម្រើការងារ នៅក្រុមហ៊ុនអេនថេរិកស៍ (ខេមបូឌា) អ៊ិនដាសស្ទៀល ដែលជាក្រុមហ៊ុនមានទីតាំងស្ថិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហុន គាត់ទទួលបន្ទុកក្នុងការជួសជុលម៉ាស៊ីន ពេលធ្វើការនៅក្រុមហ៊ុនអស់រយៈ ពេល៧ឆ្នាំមកនេះ គាត់ពីបុគ្គលិកធម្មតាក្លាយជាប្រធានផ្នែក ប្រាក់ចំណូលក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ នាពេលបច្ចុប្បន្ន។ គាត់បានផ្លាស់ប្តូរម៉ូតូទៅជារថយន្ត ហើយគាត់បានសាងសង់ផ្ទះថ្មី ជីវភាពរស់នៅកាន់តែប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងនាមជាអ្នកភូមិមានដើមកំណើតនៅភូមិពូធឿង ដែលជាភូមិមួយស្ថិតនៅជុំវិញ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គាត់ក៏បានឃើញការផ្លាស់ប្តូរយ៉ាងខ្លាំងរបស់ស្រុកកំណើតរបស់គាត់ដែរ “ខ្ញុំនៅតែរងចាំថា ពីមុនផ្លូនៅភូមិតូចណាស់ សុទ្ធតែជាផ្លូវដី និងផ្ទះសាមញ្ញ អ្នកជិតខាងខ្ញុំខ្លះមានជីវភាពរស់យ៉ាងលំបាក។ ពេលនេះអ្វីៗទាំងអស់សុទ្ធតែខុសគ្នាពីមុន ជីវភាពរស់នៅរបស់អ្នកទាំងអស់គ្នា កាន់តែល្អប្រសើរ មនុស្សជាច្រើនបានរស់នៅផ្ទះធំ ហើយក៏មានហាងលក់ដូរជាច្រើននៅតាមផ្លូវ ផ្លូវក៏កាន់តែធំទូលាយ”។
ដោយសារទទួលបានអត្ថប្រយោជន៍ ពីការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ សព្វថ្ងៃនេះ ភូមិពូធឿង បានបាត់បង់ផ្ទះស្បូវ ហើយជំនួសមកវិញដោយផ្ទះថ្មចម្រុះពណ៌ ។
១០ឆ្នាំកន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានចាក់ឫសយ៉ាងជ្រៅ ចំណងមិត្តភាពរវាងកម្ពុជា និងចិនទទួលបានផ្លែផ្កាដ៏ស្តុកស្តម្ភ។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក តំបន់ពិសេសក្រុងព្រះសីហនុ តែងតែប្រកាន់ខ្ជាប់នូវគោលគំនិតអភិវឌ្ឍន៍ “រួមគ្នាឈ្នះទាំងប្រាំបីភាគី” ជាមួយម្ចាស់ភាគហ៊ុន បុគ្គលិក អតិថិជន អ្នកផ្គត់ផ្គង់ ដៃគូរសហការ រដ្ឋាភិបាល បរិស្ថាន និងសង្គម (សហគមន៍) និងប្រកាន់ខ្ជាប់ដើរតាមផ្លូវនៃការអភិវឌ្ឍន៍បៃតង និងនិរន្តរភាព ដើម្បីស្រោចស្រពនូវផ្កានៃមិត្តភាពចិន-កម្ពុជា។ ប្រកាន់ខ្ជាប់នូវមាគ៌ានៃការអភិវឌ្ឍន៍បៃតង និងនិរន្តរភាព និងចាត់វិធានការជាក់ស្តែងដើម្បីស្រោចស្រព នូវផ្កានៃមិត្តភាពរវាងចិន និងកម្ពុជា។
ស្ថិតក្នុងដំណើរការអភិវឌ្ឍ និងសាងសង់ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការបំពេញទំនួលខុសត្រូវក្នុងសង្គម ហើយបានខិតខំផ្តល់ផលប្រយោជន៍ នៃការអភិវឌ្ឍន៍ជូនទៅដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន។ រួមទាំងការបរិច្ចាគថវិកាសាងសង់ សាលារៀនក្នុងមូលដ្ឋាន បរិច្ចាគយ៉ាងសកម្មជូនដល់កាកបាទក្រហមកម្ពុជា ព្រមទាំងបានបរិច្ចាគអង្ករ ភួយ ទឹកពិសា ជាដើម ដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្រោះមហន្តរាយនៅក្នុងស្រុកព្រៃនប់ ឃុំបិតត្រាំង និងបានបរិច្ចាគមុងដល់ស្ត្រីក្រីក្រ ថែមទាំងបរិច្ចាគគាំទ្រវិស័យអប់រំផងដែរ ដោយលើកទឹកចិត្តឲ្យបុគ្គលិកក្រុមហ៊ុន ទៅជួយសិស្សានុសិស្សក្រីក្ររហូត ដល់ពេលពួកគាត់បានបញ្ចប់ការសិក្សា។ លើសពីនេះទៅទៀត តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏បានធ្វើសកម្មភាពសប្បុរសធម៌ ជារៀងរាល់ឆ្នាំតាមរយៈ “អង្គការអ្នកស្ម័គ្រចិត្តសប្បុរសធម៌ សាធារណៈមិត្តភាពកម្ពុជា-ចិន”។
ជាមួយគ្នានេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏បានដើរតួនាទីជាស្ពានចម្លងយ៉ាងពេញលេញ ដើម្បីជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង រវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ូ លើវិស័យផ្សេងៗ ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ការថែទាំសុខភាព ការអប់រំ និងវប្បធម៌។
នៅឆ្នាំនេះ ថ្នាក់ដឹកនាំកម្ពុជា និងចិន បានរួមគ្នាបើកយុគសម័យថ្មីនៃ ការកសាងសហគមន៍រួមជោគវាសនាតែមួយ ក្នុងនាមជាគម្រោងកិច្ចសហប្រតិបត្តិការ ដ៏សំខាន់រវាងប្រទេសទាំងពីរ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងបន្តខិតខំប្រឹងប្រែឆ្ពោះទៅមុខ ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្យរវាងចិន-កម្ពុជា ផ្តោតសំខាន់លើពន្លឿន លើកកម្ពស់ឧស្សាហូបនីយកម្ម អន្តរភាវូបនីយកម្ម និងមូលធននីយកម្មនៅតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ក៏ដូចជាពន្លឿនការរួមចញ្ចូលគ្នា រវាងឧស្សាហកម្មនិងទីក្រុង រួមចញ្ចូលគ្នារវាងឧស្សាហកម្មនិងការអប់រំ ការរួមចញ្ចូលគ្នារវាងការអភិវឌ្ឍន៍នៃសហគ្រាស និងទំនួលខុសត្រូវសង្គម និងជំរុញការកសាងតំបន់សេដ្ឋកិច្ចពិសេសកម្រិត ២.០ប្រកបដោយគុណភាពខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យាកម្ពុជា ៕