ព័ត៌មានអន្តរជាតិ

អ៊ីតាលី សល់គ្រាប់បាតឃ្លាំង បន្ទាប់ពីដឹកជញ្ជូនជំនួយយោធាចំនួន៦ ទៅកាន់ប្រទេសអ៊ុយក្រែន

បរទេស៖ កាសែត Corriere Della Sera បានរាយការណ៍កាលពីថ្ងៃសុក្រថា “សព្វាវុធនៅសល់មិនច្រើនទេ” នៅក្នុងឃ្លាំងស្តុកយោធារបស់ ប្រទេសអ៊ីតាលីបន្ទាប់ពីការដឹកជញ្ជូន ជំនួយចំនួនប្រាំមួយទៅកាន់ប្រទេសអ៊ុយក្រែន។ ជាមួយនឹងឧស្សាហកម្មអ៊ីតាលីត្រូវបានរុះរើ និងការផ្គត់ផ្គង់ឡើងវិញពី សហរដ្ឋអាមេរិកមិនច្បាស់លាស់ ប្រទេសនេះត្រូវបានគេរាយការណ៍ថា មានគ្រាប់រំសេវគ្រប់គ្រាន់ ដែលនៅសេសសល់សម្រាប់ការ ប្រយុទ្ធគ្នាពីរថ្ងៃទៀតប៉ុណ្ណោះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយ​លើក​ឡើង​ពី​ប្រភព​មួយ ​ក្នុង​ក្រសួង​ការពារ​ជាតិ កាសែត​បាន​បញ្ជាក់​ថា យោធា​អ៊ីតាលី​បច្ចុប្បន្ន​កំពុង​ខ្វះ ​គ្រាប់​កាំភ្លើង​ធំ​ធុន​ធ្ងន់ និង​ស្រាល ដែល​ធ្វើ​ឱ្យ​វា​ស្ថិត​ក្នុង​ភាព​លំបាក​យ៉ាង​ធ្ងន់ធ្ងរ។

ប្រភព​បាន​និយាយ​ថា “នៅ​លើ​ធ្នើរ​ដាក់គ្រាប់មិន​មាន​សល់​ច្រើន​ទេ”។ យោងតាមមន្ត្រីយោធាផ្សេងទៀត ដែលបានលើកឡើង នៅក្នុងរបាយការណ៍នេះ ប្រសិនបើប្រទេសអ៊ីតាលីត្រូវបាន វាយប្រហារនៅថ្ងៃនេះ នោះអ៊ីតាលីនឹងមានគ្រាប់រំសេវគ្រប់គ្រាន់ ដើម្បីទប់ទល់ក្នុងរយៈពេលត្រឹមតែពី ៤៨ម៉ោង ទៅ ៧២ ម៉ោងតែប៉ុណ្ណោះ។

សូមជម្រាបថា បើ​យោង​តាម​វិទ្យាស្ថាន Kiel សម្រាប់​សេដ្ឋកិច្ច​ពិភពលោក ដែល​ជា​អ្នក​គិតគូរ​របស់​អាល្លឺម៉ង់, ប្រទេសអ៊ីតាលី​បាន​បញ្ជូន​ជំនួយ​យោធា ​ដល់​អ៊ុយក្រែន​ត្រឹមតែ​ជាង ៧២៧​លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈពេលដែលតួលេខនេះមានតិច បើប្រៀបធៀបទៅនឹង ៤៧ ពាន់លានដុល្លារដែលធ្វើឡើង ដោយសហរដ្ឋអាមេរិកនោះ ។ រដ្ឋាភិបាលទីក្រុងរ៉ូមក៏បានបង់ប្រាក់ចូលទៅក្នុង ‘European Peace Facility’ របស់ EU ដែលជាកម្មវិធីទិញអាវុធរួមគ្នាដែលមានតម្លៃជិត ៤ ពាន់លានដុល្លារ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top