ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ មនុស្ស២៧នាក់ បានបាត់បង់ជីវិត ក្រោយពីមានអគ្គីភ័យកើតឡើង នៅឯទីតំាងអណ្តូងរ៉ែមាស នៅប៉េរូ

ប៉េរូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់ មានកម្មករចំនួន២៧នាក់ បានស្លាប់នៅ ក្នុងអគ្គីភ័យនៅទីតាំងអណ្តូងរ៉ែមាស នៅតំបន់ដាច់ស្រយាល នៃភាគខាងត្បូងប្រទេសប៉េរូ ដែលធ្វើឱ្យវាក្លាយ ជាសោកនាដកម្ម ការនៅកន្លែងជីកយករ៉ែដ៏អាក្រក់បំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រថ្មីៗនេះរបស់ប្រទេសនៅអាមេរិកខាងត្បូង មួយនេះ ។

សាច់ញាតិដែលមានទុក្ខព្រួយ បានប្រមូលផ្ដុំគ្នានៅជិតអណ្តូងរ៉ែ ដើម្បីស្វែងរកដំណឹងអំពីមនុស្សជាទីស្រឡាញ់ របស់ពួកគេ ។

“បងសម្លាញ់ នៅឯណា?” លោកស្រី Marcelina Aguirre Quispe បានស្រែកយំ ដែលប្តីរបស់គាត់ស្ថិតនៅក្នុងចំណោមជនរងគ្រោះទាំងនោះ ។

លោក Francisco Idme Mamani ដែលត្រូវជាបងប្រុសអាយុ៥១ឆ្នាំរបស់ឈ្មោះ Frederico ក៏បានបាត់បង់ជីវិតដែរថា “យើងដឹងថា មានសៀគ្វីខ្លីមួយហើយធ្វើឲ្យមានការផ្ទុះនេះឡើង ។ យើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្វីគ្រប់យ៉ាងដែលបានកើតឡើង” ។

ប៉ូលិស និងការិយាល័យរដ្ឋអាជ្ញាបានបញ្ជាក់ថា អគ្គិភ័យដែលឆាបឆេះនៅរូងក្រោមដីនៅក្នុងអណ្តូងរ៉ែ La Esperanza 1 នៅក្នុងតំបន់ Arequipa គឺបណ្តាលមកពីទុស្សេខ្សែភ្លើង ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top