ព័ត៌មានអន្តរជាតិ

កិច្ចព្រមព្រៀរុស្ស៊ី ជាមួយនឹងលោកខាងលិច គឺជាសោរដ៏សំខាន់ សម្រាប់បញ្ចប់ជម្លោះ នៅអ៊ុយក្រែន

" "

បរទេស៖ ប្រឹក្សាជាន់ខ្ពស់ របស់ប្រធានាធិបតីតួគី លោក Ibrahim Kalin កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការលើកឡើងអំពីជំនឿចិត្ត របស់លោកថា ជម្លោះរវាងរដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងគៀវ គឺបានកើតឡើងដោយសារ តែជម្លោះរវាងរុស្សីជាមួយនឹង បណ្តាប្រទេសនៅលោកខាងលិច មួយចំនួន ប៉ុណ្ណោះ។

លោកបានពន្យល់បន្ត និងត្រូវបានយកមកចេញផ្សាយដោយ RT ថាទោះបីជាយ៉ាងណាក្តីដំណោះស្រាយ នឹងអាចធ្វើឡើងបានងាយស្រួលប៉ុណ្ណោះ គឺជាការឈានឲ្យបានទៅដល់ការសម្រេចចិត្តរួមគ្នា លើកិច្ចព្រមព្រៀង ជាយុទ្ធសាស្ត្រមួយរវាងរុស្សី និងលោកខាងលិច នោះគឺជាការស្រេច។

" "

លោក Kalin បានបន្តទៀតថា៖ សង្គ្រាមនេះនឹងមិនអាចបញ្ចប់ ទៅដោយភាគីខាងណាយកឈ្នះ ខាងណានោះទេ ប៉ុន្តែវានឹងអាចបញ្ចប់ទៅរួចលុះត្រាណាតែ ភាគីប្លុកសេដ្ឋកិច្ចដ៏ធំ ទាំងពីរ នេះ ត្រូវរ៉ូវគ្នាទៅលើកិច្ចព្រមព្រៀង ជារួមមួយវិញ។

" "

គួរឲ្យដឹងដែរថាមន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានអះអាងដែរថាលោកបានពិភាក្សា ទៅលើបញ្ហានេះជាមួយនឹង ប្រធានាធិបតីរុស្សី Vladimir Putin តាំងតែពីពេលដែលលោកបានបំពេញទស្សនកិច្ច នៅក្នុងប្រទេសតួគី កាលពីពេលថ្មីៗនេះមកផងរួចមកហើយដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top