ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ គ្រោងនឹងបង្កើន ការអនុវត្តគោលការណ៍ និរទេស ឲ្យបានកាន់តែច្រើន

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់កំពុងបង្ហាញ ជំហរ ក្នុងការបង្កើនការអនុវត្តគោលការណ៍និរទេស ឲ្យបានកាន់តែច្រើនឡើង ចំពោះក្រុមជនភៀសខ្លួន ដែលត្រូវនបានអជ្ញាធរបដិសេធ ហើយផែនការនេះ នឹងត្រូវយកទៅពិភាក្សាជាមួយនឹង រដ្ឋាភិបាលនាថ្ងៃពុធសប្តាហ៍នេះ ហើយ។

យោងតាមកាសែត Bild ដែលបានដកស្រង់ សេចក្តីព្រាងដំណោះស្រាយ ដោយការិយាល័យ លោកអធិការបតី Olaf Scholz បាននិយាយថា ប្រទេសនេះកំពុងស្វែងរកការបង្កើន ប្រសិទ្ធភាព និងអត្រាជោគជ័យ ជាពិសេសក្នុងការធ្វើមាតុភូមិនិវត្តន៍ជនបរទេស ដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ របស់អាល្លឺម៉ង់ឲ្យបានកាន់តែច្រើនជាងនេះ ។

ជនបរទេស ដែលបានចូលមកប្រទេសអាល្លឺម៉ង់ ទោះបីជាមានការហាមឃាត់ការចូល គួរតែត្រូវបានដាក់ឱ្យកាន់តែងាយស្រួលនៅក្នុងការឃុំឃាំង ដែលរង់ចាំការនិរទេសត្រឡប់ទៅវិញហើយ លើសពីនេះ ទីតាំងកណ្តាលសម្រាប់ ការរក្សាទុកពួកគេ នឹងត្រូវបង្កើតឡើង ដែលការនិរទេសអាចត្រូវបានអនុវត្តដោយផ្ទាល់។

គួរឲ្យដឹងដែរថាអាល្លឺម៉ង់ បានមើលឃើញចំនួននៃជនអន្តោប្រវេសន៍ ក្នុងឆ្នាំ២០២២កើនឡើង ដល់ចំណុចខ្ពស់បំផុតដែល មានមនុស្សជាង ១,៤ លាននាក់ បានចូលប្រទេសកាលពីឆ្នាំមុន ហើយក្នុងនោះចំនួន​អ្នក​គ្មាន​រដ្ឋច្បាស់លាស់​ បាន​កើន​ឡើង​ទ្វេ​ដង​ចាប់​តាំង​ពី​ឆ្នាំ ២០១៤ រហូត​ដល់​ជាង ២៩ ០០០​នាក់ក្នុងឆ្នាំនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top