បរទេស៖ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan កាលពីថ្ងៃអង្គារម្សិលមិញនេះបាន បញ្ជាក់ថាប្រទេស តួគីបានត្រៀម ខ្លួនរួចរាល់ហើយក្នុងការធ្វើខ្លួនជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំដើម្បីសម្របសម្រួលជម្លោះ នៅប្រទេសស៊ូដង់ ប្រសិន បើការសម្រេច ចិត្តដោយភាគីទាំងអស់បានធ្វើឡើង រួចរាល់ នោះ។
នៅក្នុងឱកាសនៃការសន្ទនាគ្នាជាមួយនឹង ប្រធានក្រុមប្រឹក្សារបស់ប្រទេសស៊ូដង់លោក Abdel Fattah al Burhan លោក Erdogan បានបង្ហាញអំពីភាពសោកសៅរបស់ខ្លួន ព្រមទាំងការព្រួយបារម្ភផងដែរជុំវិញបញ្ហាជម្លោះ និងការបាត់បង់ជីវិតពលរដ្ឋស៊ីវិលនៅក្នុងការប្រឈម មុខដាក់គ្នាដែលកើតឡើងតាំងតែពីពាក់កណ្តាលខែមេសា។
លោកប្រធានាធិបតីក៏បានកត់សំគាល់ដែរថាកិច្ចខិតខំ ប្រឹងប្រែងរបស់តួគីក៏នឹងអាចធានាឲ្យ បាននូវសុខសុវត្ថិភាពជូនពល រដ្ឋតួគីដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសស៊ូដង់ផងដែរហើយ នឹងអាចផ្តល់ពេលវេលាសម្រាប់ពួកគេរកកន្លែង ជ្រកកោនឬគេចខ្លួនបណ្តោះអាសន្ន។
ទោះបីជាយ៉ាងណាក្តីកិច្ចពិភាក្សាស្តីអំពីបទឈប់បាញ់ ដែលបានប្រព្រឹត្តទៅនៅក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ដែល គាំទ្រដោយរដ្ឋាភិបាលវ៉ាស៊ិនតោននោះ បានបញ្ចប់ទៅរួចរាល់តែហាក់ដូចជាមិនមាន ដំណើរការនិងភាពល្អប្រសើរឡើងនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី