ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ថា លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងថា អនាគតរបស់រុស្ស៊ី “ស្ថិតនៅលើ” យោធាដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន ។
លោកបានថ្លែងយ៉ាងដូច្នេះនៅក្នុងអំឡុងសុន្ទរកថាប្រចាំឆ្នាំរបស់គាត់ សម្រាប់ពិធីប្រារព្ធទិវាជ័យជម្នះនៅទីក្រុងម៉ូស្គូ ។
លោកបានថ្លែងថា “ឥឡូវនេះគ្មានអ្វីសំខាន់ជាងការប្រឹងប្រែងប្រយុទ្ធរបស់អ្នកនោះទេ” ។
ក្បួនព្យុហយាត្រាយោធាដែលរំលឹកដល់ជ័យជម្នះរបស់សូវៀតលើពួកណាហ្ស៊ីអាល្លឺម៉ង់ត្រូវបានកាត់បន្ថយនៅក្នុងឆ្នាំនេះដើម្បីសន្តិសុខ ។
លោក ពូទីន ក៏បានប្រើសុន្ទរកថារបស់គាត់ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការលុកលុយរបស់គាត់ទៅលើអ៊ុយក្រែន ខណៈដែលចោទប្រកាន់ “ឥស្សរជនសកលនិយមលោកខាងលិច” ពីការបង្កជម្លោះ ។
លោកបានថ្លែងនៅទីលានក្រហមនៃទីក្រុងម៉ូស្គូ ទៅកាន់ក្រុមមនុស្សដែលមានតែមន្ត្រី និងអតីតយុទ្ធជនម្តងទៀតថា “នៅក្នុងចំណុចរបត់មួយសម្រាប់ការសម្រេចចិត្ត” ជាថ្មីម្តងទៀត ពីព្រោះព្រឹត្តិការណ៍នេះមិនបាន បើកចំហជាសាធារណៈឡើយ ។
ថ្លែងទៅកាន់យោធាដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន ដែលខ្លះមានវត្តមាន នៅទីនេះ លោក ពូទីន បានថ្លែងថា “សង្រ្គាមពិតប្រាកដ” ត្រូវបាន “បង្ហាញឲ្យដឹង” ពីការប្រឆាំងនឹងរុស្ស៊ី ហើយគេថា រុស្ស៊ី បានឈ្លានពានអ៊ុយក្រែន ។
លោកបានប្រាប់ពួកគេថា “សន្តិសុខរបស់ប្រទេសស្ថិតនៅលើអ្នកហើយសព្វថ្ងៃនេះ អនាគតនៃរដ្ឋរបស់យើង និងប្រជាជនរបស់យើងអាស្រ័យលើអ្នកហើយ” ។
គួរបញ្ជាក់ថា នេះជាក្បួនដង្ហែរទិវាជ័យជម្នះលើកទី២ ចាប់តាំងពីរុស្ស៊ី បានចាប់ផ្តើមការលុកលុយពេញ ទៅលើប្រទេសអ៊ុយក្រែន នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា