SEA GAME

កីឡាការិនីស្រួង សុភារី នឹងប្រកួតប៊ីយ៉ា ការ៉ុមវិញ្ញាសា១បាំងម្តងទៀត នាថ្ងៃ១២ ឧសភា

ភ្នំពេញ ៖ កីឡាការិនីស្រួង សុភារី តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ១១ ឧសភានេះ បានឲ្យដឹងថា នៅថ្ងៃទី១២ ឧសភា ស្អែកវេលាម៉ោង២រសៀល អ្នកនាងនឹងមានការប្រកួតម្តងទៀត លើផ្នែកប៊ីយ៉ាការ៉ុមវិញ្ញាសា១បាំង នៅផ្សារទំនើបអ៊ីនអន២ ជាន់ទី៣ ។

ដូច្នេះ កុំភ្លេចចូលរួមទស្សនា ឲ្យបានច្រើន ព្រោះអ្នកនាងលើកឡើងថា “កម្លាំងចិត្តពុកម៉ែបងប្អូន ក្ដីស្រលាញ់របស់ពុកម៉ែបងប្អូន ការលើកទឹកចិត្ត ពីសំណាក់ពុកម៉ែបងប្អូន គឺពិតជាធ្វើឲ្យសម្រេច បាននូវក្ដីស្រមៃរបស់កម្ពុជា” ។

សូមបញ្ជាក់ថា អ្នកនាងបានធ្វើឲ្យខ្លួនឯង សម្រេចក្តីស្រម៉ៃរួចហើយ សម្រាប់ប្រជាពលរដ្ឋខ្មែរ ដោយបានឈ្នះមេដាយមាស លើកីឡាការិនីវៀតណាម ៕

To Top