ព័ត៌មានអន្តរជាតិ

Breaking News: តុលាការ​កំពូល របស់ប៉ាគីស្ថាន បង្គាប់​ឱ្យ​ដោះលែង​លោក Khan អតីតនាយករដ្ឋមន្រ្តី ជា​បន្ទាន់

បរទេស៖ តុលាការកំពូលរបស់ប្រទេសប៉ាគីស្ថានបានសម្រេចថា ការចាប់ខ្លួនលោក Imran Khan អតីតនាយករដ្ឋមន្ត្រី ពីបទពុករលួយក្នុងសប្តាហ៍នេះ គឺខុសច្បាប់។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា តុលាការ​បាន​បង្គាប់​ឱ្យ​ដោះលែង​ លោក Khan ជា​បន្ទាន់។ មេធាវីរបស់លោក khan បានអះអាងថា ការឃុំខ្លួនលោកពីបរិវេណតុលាការ ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ កាលពីថ្ងៃអង្គារគឺខុសច្បាប់។

យ៉ាងហោចណាស់មនុស្ស ១០នាក់ បានស្លាប់ និង ២០០០ នាក់ទៀត ត្រូវបានចាប់ខ្លួន ខណៈដែលការតវ៉ា ដោយហិង្សាបានវាយលុក ប្រទេសប៉ាគីស្ថាន ចាប់តាំងពីលោក Imran Khan ត្រូវបានឃុំខ្លួន។

ផ្ទាំងពាណិជ្ជកម្ម

ការចាប់ខ្លួនកាលពីថ្ងៃអង្គារ បានធ្វើឱ្យភាពតានតឹង កាន់តែខ្លាំងឡើង រវាងអតីតនាយករដ្ឋមន្រ្តីរូបនេះ និងយោធា។

លោក Imran Khan ដែលជាមេដឹកនាំបក្សប្រឆាំង ដែលត្រូវបានបណ្តេញចេញនៅក្នុងការបោះឆ្នោតទំនុកចិត្តមួយកាលពីខែមេសាឆ្នាំមុន ត្រូវបាននាំទៅកាន់តុលាការតាមបញ្ជារបស់ចៅក្រមកំពូលរបស់ប្រទេសប៉ាគីស្ថាន៕

ប្រែសម្រួលៈ ណៃ តុលា

To Top