ព័ត៌មានអន្តរជាតិ

ពិធីករទូរទស្សន៍រុស្ស៊ី ដ៏ល្បីឈ្មោះម្នាក់ ស្នើប្រើអាវុធនុយក្លេអ៊ែរ ដើម្បីផ្តល់ឱសាន វាទដល់សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន

ម៉ូស្គូ៖ ពិធីករទូរទស្សន៍ និងវិទ្យុដ៏ល្បីរបស់រុស្ស៊ីបានហៅសង្គ្រាមនុយក្លេអ៊ែរថា “ជាការជៀសមិនរួច” ខណៈពេលដែលពិភាក្សាអំពីជម្លោះ របស់រុស្ស៊ីនៅអ៊ុយក្រែន មុនពេលស្នើឱ្យទីក្រុងម៉ូស្គូ ប្រើអាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីផ្តល់ឱសានវាទដល់សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន។

លោក វ្ល៉ាឌីមៀ សូឡូវីវ ដែលជាអ្នកផ្សាយដ៏ល្បី និងជាអ្នកគាំទ្រដ៏រឹងមាំរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវឱ្យទីក្រុងម៉ូស្គូ គំរាមកំហែងដោយផ្ទាល់ដល់ប្រទេស ដែលគាំទ្រអ៊ុយក្រែន ជាមួយនឹងការវាយប្រហារ នុយក្លេអ៊ែរ។

រុស្ស៊ី​មាន​កម្រិត​ក្នុង​ការ​ប្រើ​នុយក្លេអ៊ែរ​ជា​មុន។ នៅឆ្នាំ២០២០ លោក ពូទីន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែល អនុញ្ញាត ឱ្យរុស្ស៊ីដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ប្រសិនបើ “ទិន្នន័យដែលអាចទុកចិត្តបាន” បង្ហាញ “ការបាញ់មីស៊ីល ផ្លោងវាយប្រហារលើទឹកដីនៃសហព័ន្ធរុស្ស៊ី ឬសម្ព័ន្ធមិត្តរបស់ខ្លួន”។

គោលលទ្ធិនេះក៏ចែងថា រុស្ស៊ីអាចមានភាពយុត្តិធម៌ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើមានភស្តុតាង នៃអាវុធនុយក្លេអ៊ែរ ឬអាវុធប្រល័យលោកផ្សេងទៀត ដែលកំពុងប្រើប្រាស់លើប្រទេសរុស្ស៊ី ក៏ដូចជាប្រសិនបើ ប្រទេសមួយវាយប្រហារ “ទីតាំងរដ្ឋាភិបាល ឬយោធាដ៏សំខាន់ ឬប្រសិនបើរុស្ស៊ី អត្ថិភាពខ្លាំងគឺស្ថិតក្នុងគ្រោះថ្នាក់” ។

លោក ពូទីន បានប្រកាសកាលពីខែកុម្ភៈថា លោកកំពុងផ្អាកការចូលរួមរបស់រុស្ស៊ីនៅក្នុងសន្ធិសញ្ញា New START ដែលជាកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ដែលកំណត់ចំនួនក្បាលគ្រាប់។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងកាលពីចុងខែមេសាថា ប្រទេសរបស់លោកនៅតែគោរពដល់ការផ្អាកការសាកល្បងអាវុធនុយក្លេអ៊ែរ។ លោក ពូទីន ខ្លួនឯងក៏បានឲ្យដឹង កាលពីខែតុលាថាលោកគ្មានចេតនាប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែននោះទេ។

ប៉ុន្តែលោក Solovyov ជឿជាក់ថាលោក ពូទីន គួរតែប្រកាន់ជំហររឹងប៉ឹងជាងនេះបើយោងតាមការអត្ថាធិប្បាយថ្មីៗ ដែលលោកបានធ្វើនៅក្នុងកម្មវិធីវិទ្យុរបស់លោក Polniy Kontakt ដែលត្រូវបានចែករំលែកតាមអ៊ីនធឺណិតដោយលោក Anton Gerashchenko ទីប្រឹក្សាក្រសួងកិច្ចការផ្ទៃក្នុងរបស់អ៊ុយក្រែន។

លោក Solovyov បាននិយាយនៅក្នុងឃ្លីបវីដេអូដែលត្រូវបានបកប្រែ និងបង្ហោះនៅលើ Twitter ដោយថា “ខ្ញុំជឿជាក់ យ៉ាងមុតមាំថា សង្រ្គាមនុយក្លេអ៊ែរ គឺជៀសមិនរួច ខ្ញុំជឿជាក់យ៉ាងខ្លាំងចំពោះរឿងនេះ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top