ព័ត៌មានជាតិ

លោក សយ សុភាព ប្រធាន សមាគមអ្នកសារព័ត៌មាន កម្ពុជា ចិន ជួបពិភាក្សា ជាមួយលោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន

ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា ចិន (សសកច_CCJA) នាព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សា ជាមួយលោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធាន​វិទ្យាស្ថាន​សិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ​ រវាងស្ថាប័នទាំងពីរ ប្រយោជន៍លើក​កម្ពស់​ការផ្សព្វផ្សាយ ទំនាក់ទំនងកម្ពុជា ចិន ឱ្យកាន់ទូលំទូលាយ ជូនដល់សាធារណជន។

លោក ស​យ សុភាព ប្រធានសសកច បានថ្លែងអំណរគុណដល់លោកបណ្ឌិត គី សេរីវឌ្ឍន៍ ដែលបំណងធ្វើ សហប្រតិបត្តិការជាមួយសសសក ដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជន ឱ្យកាន់តែប្រសើរថែមទៀត។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានសម្តែងនូវការកោតសរសើរ ចំពោះសសកច ក្នុងរយៈពេលកន្លងមក ដែលបាន​ខិតខំ​បំពេញបេសកកម្មរបស់ខ្លួន ក្នុងការផ្សព្វផ្សាយព័ត៌មានជូនសាធារណជន​ អំពីទំនាក់ទំនង​ដ៏ស្អិតរមូត​រវាងប្រទេសទាំងពីរ។

លោកជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ​ នឹងធ្វើឱ្យការផ្សព្វផ្សាយ កាន់ល្អថែមមួយកម្រិតទៀត។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ឯកទេសខាងសេដ្ឋកិច្ច គឺជាវាគ្មិនដ៏ឆ្នើមម្នាក់ ក្នុងចំណោមវាគ្មិនដ៏ឆ្នើមឯទៀត ដែលតែងចូលរួម ជាមួយសសកច ក្នុងការវិភាគស៊ីជម្រៅ ពីទំនាក់ទំនងកម្ពុជាចិន៕

(ពីឆ្វេងទៅស្តាំ៖ លោក សយ សុភាព ប្រធានសសកច,​ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថាន ភាសាចិន និងលោក សយ សុភា អគ្គលេខាធិការរងសសកច)
To Top