គៀវ៖ ក្នុងសប្តាហ៍ទី៦៣ នៃសង្រ្គាម អ៊ុយក្រែនបានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បានវាយលុកលើកងកម្លាំងរុស្ស៊ីវិញ ភាគពាយ័ព្យនៃទីក្រុងសមរភូមិ បេកមុត ដែលជាទីក្រុងដែលកងកម្លាំងរបស់ក្រុងម៉ូស្គូ បានព្យាយាមដណ្តើមយកអស់រយៈពេល ៩ខែ។
រូបភាពទីតាំងភូមិសាស្ត្រ បានបង្ហាញពីកងទ័ពអ៊ុយក្រែន វាយតបគ្នានៅជិតតំបន់ ក្រូម៉ូវ និងប៊ីឡាហូរ៉ា ដែលតាំងទីលំនៅនៅភាគខាងលិច និងនិរតីនៃទីក្រុងបេកមុត ដែលកងកម្លាំងរុស្ស៊ីបានព្យាយាមដណ្តើមយក ដើម្បីឡោមព័ទ្ធទីក្រុងសំខាន់ផ្សេងៗទៀត។
ប្រភពអ៊ុយក្រែនបានអះអាងថា កងកម្លាំងរបស់ពួកគេបានរុលទៅមុខ ២,៦គីឡូម៉ែត្រ (១,៦ម៉ាយ) តាមបណ្តោយផ្នែកខាងមុខ ៣គីឡូម៉ែត្រ (១,៩ម៉ាយ) ដោយបានបំផ្លាញទី៦ និងទី៨ នៃកងពលតូចកាំភ្លើងវែងលេខ ៧២។
លោក យេវជេនី ប្រ៊ីហ្គោហ៊ីន ដែលជាអ្នកផ្តល់ហិរញ្ញប្បទាន នៃក្រុមទាហានស៊ីឈ្នួល Wagner ដែលបានដឹកនាំការវាយលុកនៅក្នុងទីក្រុង បានបង្ហាញខ្លួន ដើម្បីបញ្ជាក់ពីការដកថយរបស់រុស្ស៊ី។ នៅថ្ងៃទី០៩ ខែឧសភា លោកបានលើកឡើងថា អង្គភាពរុស្ស៊ីមួយបានបោះបង់ចោល ទីតាំងរបស់ខ្លួននៅជិតទីក្រុងបេកមុត ដោយសារតែ “ភាពល្ងង់ខ្លៅ” របស់មេបញ្ជាការ។
លោកបានលើកឡើងថា “ថ្ងៃនេះ អ្វីៗកំពុងត្រូវបានធ្វើ ដើម្បីឲ្យសមរភូមិមុខដួលរលំ។ ថ្ងៃនេះ អង្គភាពមួយរបស់ក្រសួងការពារជាតិ បានរត់ចេញពីផ្នែកមួយរបស់យើង ដោយបោះបង់ចោលទីតាំង ឈរជើងរបស់ពួកគេ អ្នករាល់គ្នាបានរត់គេចខ្លួន”។
វាជាការថយក្រោយដ៏កម្រមួយ សម្រាប់កងកម្លាំងរុស្ស៊ី ដែលនៅថ្ងៃទី០៥ ខែឧសភា បានឈានទៅកាន់តំបន់ក្រូម៉ូវ ហើយពីរថ្ងៃក្រោយមក ពួកគេបានរុលទៅមុខម្ដងទៀតនៅក្នុងតំបន់មួយចម្ងាយ ១៥គីឡូម៉ែត្រ (៩ម៉ាយ) ភាគខាងជើងនៃទីក្រុងសមរភូមិបេកមុត ។
កងកម្លាំងរុស្ស៊ីបានវាយលុករាប់សិបដងនៅក្នុងទីក្រុង ហើយតាមគណនីរបស់ទីក្រុងមូស្គូ បានកើនឡើងដោយប្លុកទីក្រុងមួយចំនួន។ ក្រុមអ្នកការពារអ៊ុយក្រែន កំពុងកាន់កាប់កន្លែង ដែលរួញតូចនៅជាយក្រុងភាគខាងលិច។
អ្នកនាំពាក្យកងកម្លាំង ភាគខាងកើតអ៊ុយក្រែនលោក សឺហ៊ី ឆឺវ៉ាទី បានប៉ាន់ប្រមាណថា ពាក់កណ្តាលនៃការខាតបង់សរុប ដែលបានប៉ាន់ប្រមាណរបស់ខ្លួន ទីក្រុងបេកមុត គឺជាសមរភូមិបង្ហូរឈាមបំផុតនៃសង្រ្គាម សម្រាប់ភាគីទាំងពីរ។ ក្នុងរយៈពេល ៩ខែដែលវាបានអូសបន្លាយ ហើយវាក៏បានធ្វើឱ្យរុស្ស៊ីបាត់បង់ជីវិត រហូតដល់ជាង ១០ម៉ឺននាក់ ៕
ប្រែសម្រួល ឈូក បូរ៉ា