ព័ត៌មានអន្តរជាតិ

អ្នកជំនាញយោធាថា អ៊ុយក្រែន មិនបានបាញ់ទម្លាក់មីស៊ីល Kinzhal ល្បឿនលឿនជាងសំឡេង របស់រុស្ស៊ី នោះទេ

បរទេស៖ មីស៊ីល Kinzhal មានសមត្ថភាពហោះហើរ ក្នុងល្បឿនលឿនជាងសំឡេង ៥ដង ដែលជួយឱ្យវានៅស្ថិតស្ថេរ មិនងាយទទួលរងនូវការវាយប្រហារ ពីប្រព័ន្ធការពារមីស៊ីលអាកាស របស់សត្រូវឡើយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកជំនាញយោធាដែលមាន មូលដ្ឋាននៅទីក្រុងមូស្គូ លោក Alexey Leonkov បានប្រាប់ Sputnik ថា វាមិនអាចទៅរួចទេក្នុងការបាញ់ទម្លាក់ កាំជ្រួចមីស៊ីលឆ្លងទ្វីប Kinzhal ដែលមានល្បឿនលឿន ជាងសំឡេងរបស់រុស្ស៊ី ជាមួយនឹងប្រព័ន្ធមីស៊ីលពីដីទៅអាកាស (SAM) Patriot MIM-104 ដែលផលិតដោយសហរដ្ឋអាមេរិក។

លោក Alexey Leonkov បានពន្យល់ថា រ៉ាដារបស់ SAM មិនអាចតាមដានមីស៊ីល Kinzhal បានទេ ដោយសារល្បឿនកំណត់ សម្រាប់គោលដៅស្ទាក់ចាប់រហូតដល់ Mach 3 ។

អ្នកជំនាញយោធារូបនេះ បានចង្អុលបង្ហាញថា “នៅពេលដែលពួកគេ [អ៊ុយក្រែន] ប្រើប្រព័ន្ធមីស៊ីល Patriot នៅលើក្បាល គឺពួកគេមិនអាចផ្តល់ការកំណត់ គោលដៅដល់អ្វីដែលហោះលឿនជាង [Mach 3] នោះទេ។ ក្នុងករណីមីស៊ីល Patriot ហោះតាមប្រមាញ់ Kinzhal អ្នកស្ទាក់ចាប់គួរតែហោះហើរ បានតែយ៉ាងហោចណាស់ 1.5 តែប៉ុណ្ណោះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top