វ៉ាស៊ីនតោន៖ ក្រសួងការបរទេសបាន កាលពីថ្ងៃព្រហស្បតិ៍នេះថាសហរដ្ឋអាមេរិកមានការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះភាពងាយរងគ្រោះរបស់ប្រជាជនកូរ៉េខាងជើង ចំពោះវីរុសឆ្លងកូរ៉ូណាថ្មី នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់សារព័ត៌មាន យុនហាប់។
ក្រុងព្យុងយ៉ាង មិនទាន់បានរាយការណ៍ អំពីករណីដែលត្រូវបានបញ្ជាក់ណាមួយនៃការការពារ COVID-19 ដែលបានកើតឡើងជាលើកដំបូងនៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន នៅក្នុងខែធ្នូ ចំពេលមានការសង្ស័យថា ខ្លួនអាចនឹងមានការពិបាកក្នុងការធ្វើតេស្តិ៍ឬព្យាបាលប្រជាជនរបស់ខ្លួន ដោយសារតែខ្វះការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ។
ក្រសួងការបរទេសបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលត្រូវបានផ្សព្វផ្សាយ នៅលើគេហទំព័ររបស់ខ្លួនថា “ សហរដ្ឋអាមេរិកមានការ ព្រួយបារម្ភយ៉ាងខ្លាំងអំពី ភាពងាយរងគ្រោះរបស់ប្រជាជនកូរ៉េខាងជើង ចំពោះការផ្ទុះឡើងនៃវីរុសនេះ៕
ដោយ ឈូក បូរ៉ា