បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរបស់ប្រទេសថៃឡង់ដ៏ បានសាទរចំពោះគណបក្សចលនាឆ្ពោះទៅមុខ ហៅថា Move Forward ដែលបានឈ្នះការបោះឆ្នោតថា ជាអ្នករំខានដែលបានគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបានលើកឡើងថា មេទ័ពដែលមានវ័យចំណាស់ដែលមានភាពចលាចលជាច្រើនឆ្នាំគួរតែចូលនិវត្តន៍ដោយសេចក្តីថ្លៃថ្នូរ ។
គួរបញ្ជាក់ថា មហាសេដ្ឋីដែលនិរទេសខ្លួនដោយខ្លួនឯង ដែលជាឥស្សរជនខ្ពស់នៅក្នុងនយោបាយថៃ ដែលគ្រួសាររបស់គាត់ជាកម្លាំងជំរុញនៅពីក្រោយគណបក្ស ភឿថៃ ដ៏លេចធ្លោនោះ បានថ្លែងថា បក្ស Move Forward បានបង្ហាញពីប្រព័ន្ធផ្សព្វផ្សាយសង្គម និងមាតិកាដែលបង្កើតដោយអ្នកប្រើប្រាស់ ហៅកាត់ថា (UGC) អាចយកឈ្នះលើយុទ្ធនាការដ៏ធំ និងការទិញសន្លឹកឆ្នោត ។
នៅមុនការបោះឆ្នោតថ្ងៃអាទិត្យ អ្នកនយោបាយនិយមរបស់លោក ថាក់ស៊ីន បានឈ្នះរាល់ការបោះឆ្នោតចាប់តាំងពីឆ្នាំ២០០១ ទោះបីជាត្រូវបានបណ្តេញចេញពីតំណែង៣ដងក៏ដោយ ។ បក្សនេះបានចាញ់ក្រុម Move Forward ដែលកំពុងរីកចម្រើនចំនួន១០អាសនៈប៉ុណ្ណោះ ។
“ពួកគេបានប្រើ UGC នៅលើបណ្តាញសង្គម TikTok ពីព្រោះក្មេងៗប្រើប្រាស់ TikTok ។ វាទទួលបានការបោះឆ្នោត និងជាអ្នករើសអើងមួយសម្រាប់អ្នកមិនប្រើប្រាស់ធនធានច្រើនទេ” លោក ថាក់ស៊ីន បានថ្លែងនៅក្នុងអំឡុងពេលពិភាក្សានយោបាយរយៈពេល២ម៉ោងដែលផ្សាយតាមប្រព័ន្ធអ៊ីនធើរណេត ។
លោក ថាក់ស៊ីន បានថ្លែងថា បក្ស Move Forward មានការអំពាវនាវ និងការរៀបចំយ៉ាងខ្លាំងនៅក្នុងទីក្រុង សាកលវិទ្យាល័យ ដោយបានលើកឡើងទៀតថា យុវជនជាច្រើនបានបញ្ចុះបញ្ចូលឪពុកម្តាយរបស់ពួកគេឱ្យបោះឆ្នោតឱ្យបក្ស Move Forward ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា