ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឲ្យដឹងថា ការប៉ុនប៉ងរបស់ភាគីអាមេរិក ដើម្បីបង្វែរកង់ប្រវត្តិសាស្ត្រ លើសំណួរតៃវ៉ាន់ គឺមិនអាចអត់ឱនឱ្យបាននោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន បានធ្វើការកត់សម្គាល់នេះ ជាការឆ្លើយតបទៅនឹងរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយដែលថា រដ្ឋាភិបាលសហរដ្ឋអាមេរិក គ្រោងនឹងផ្តល់ជំនួយសព្វាវុធដល់តៃវ៉ាន់ តាមរយៈ អាជ្ញាធរដកប្រធានាធិបតី ហើយថា យោធាអាមេរិក នាពេលថ្មីៗនេះ បានបញ្ជូនសមាជិកសេវាកម្មរបស់ខ្លួន ទៅកាន់កោះតៃវ៉ាន់ ដើម្បីជួយបណ្តុះបណ្តាលកងទ័ពក្នុងតំបន់។
ថ្លែងមតិលើចំណាត់ការរបស់សហរដ្ឋអាមេរិក លោក Tan បានលើកឡើងថា មួយរយៈកន្លងមកនេះ សហរដ្ឋអាមេរិក បានបង្កើនការឃុបឃិតគ្នាផ្នែកយោធារបស់ខ្លួនជាមួយអាជ្ញាធរ នៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដោយពង្រឹងទំនាក់ទំនងយោធា និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសំខាន់ៗ រវាងភាគីទាំងពីរ ដែលបានរង្គោះរង្គើ ដល់មូលដ្ឋានគ្រឹះនៃទំនាក់ទំនង ចិន-អាមេរិក និងបំផ្លាញសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។
លោកបានបន្ថែមថា “ប្រទេសចិន មានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះ និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើខុស និងគ្រោះថ្នាក់ទាំងនេះ ហើយបានធ្វើការតំណាងយ៉ាងឱឡារិក ជាមួយភាគីសហរដ្ឋអាមេរិក” ។
គួរបញ្ជាក់ថា សំណួរតៃវ៉ាន់ គឺជាស្នូលនៃផលប្រយោជន៍ស្នូល របស់ចិន ហើយនៅតែជាបន្ទាត់ក្រហមដំបូងគេ ដែលមិនត្រូវឆ្លងកាត់នៅក្នុងទំនាក់ទំនងរវាងប្រទេសចិន-អាមេរិកនោះទេ។
លោកបានបន្ដថា “គោលការណ៍ចិន-អាមេរិកទាំង៣” ពោល គឺការកាត់ផ្តាច់អ្វីដែលគេហៅថា “ទំនាក់ទំនងការទូត” ការលុបចោល “សន្ធិសញ្ញាការពារទៅវិញទៅមក” ជាមួយអាជ្ញាធរតៃវ៉ាន់ និងការដកកងកម្លាំងយោធាអាមេរិក ចេញពីកោះតៃវ៉ាន់ គឺជាលក្ខខណ្ឌជាមុន សម្រាប់ការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងប្រទេសទាំងពីរ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា “យើងព្រមានយ៉ាងម៉ឺងម៉ាត់ ដល់ភាគីអាមេរិក ឱ្យគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកចំនួនបី បំពេញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការមិនគាំទ្រ ‘ឯករាជ្យតៃវ៉ាន់’ និងបញ្ឈប់រាល់ទម្រង់នៃការឃុបឃិតខាងយោធាជាមួយតៃវ៉ាន់៕
ប្រែសម្រួល ឈូក បូរ៉ា