ញូវដេលី៖ ប្រទេសឥណ្ឌា បានពណ៌នារបាយការណ៍ របស់សហរដ្ឋអាមេរិក ស្តីពីសេរីភាពសាសនាអន្តរជាតិថា ជាផ្អែកលើព័ត៌មានមិនពិត និងការយល់ខុស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
របាយការណ៍នេះបាននិយាយអំពី ការវាយប្រហារលើសមាជិក នៃសហគមន៍ជនជាតិភាគតិចសាសនា នៅក្នុងប្រទេសឥណ្ឌា ក្នុងឆ្នាំ ២០២២ នេះបើយោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក។
ជាការឆ្លើយតបទៅនឹងសំណួរ ប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹង របាយការណ៍របស់សហរដ្ឋអាមេរិក អ្នកនាំពាក្យក្រសួង កិច្ចការបរទេសឥណ្ឌាលោក Arindam Bagchi បានលើកឡើងថា វាគឺជាការលើកទឹកចិត្ត ។
លោក Bagchi បានបន្ថែមថា “យើងដឹងពីការចេញផ្សាយរបាយការណ៍ឆ្នាំ២០២២ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីសេរីភាពសាសនាអន្តរជាតិ គួរឲ្យសោកស្តាយ របាយការណ៍បែបនេះ នៅតែបន្តផ្អែកលើព័ត៌មានមិនពិត និងការយល់ដឹងខុស។ ការអត្ថាធិប្បាយដោយលើកទឹកចិត្ត និងលម្អៀងដោយមន្ត្រីអាមេរិកមួយចំនួន គ្រាន់តែជាការធ្វើឱ្យប៉ះពាល់ ដល់ភាពជឿជាក់បន្ថែមទៀតនៃ របាយការណ៍ទាំងនេះ” ៕
ប្រែសម្រួល ឈូក បូរ៉ា