ថ្ងៃទី ១៩ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូនចំពោះព្រះបាទ Salman ព្រះមហាក្សាត្រអារ៉ាប៊ីសាអូឌីត ប្រធានផ្លាស់វេននៃកិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋក្រុមប្រទេសអារ៉ាប់លើកទី ៣២ ដើម្បីអបអរសាទរកិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋប្រទេសអារ៉ាប់លើកទី ៣២ ដែលបើកធ្វើនៅក្រុង Jeddah។
លោក Xi Jinping បានលើកឡើងថា សម្ព័ន្ធអារ៉ាប់បានធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងរយៈពេលយូរដើម្បីជំរុញពិភពអារ៉ាប់រួបរួមគ្នានិងខ្លួនទីពឹងខ្លួន ជំរុញសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពនៃតំបន់មជ្ឈិមបូព៌ា។
ខ្ញុំមានក្តីសោមនស្សរីករាយណាស់ដោយបានឃើញថា ប្រទសអារ៉ាប់ បានបោះជំហានថ្មីជាបន្តបន្ទាប់តាមផ្លូវសាមគ្គីគ្នានិងខ្លួនទីពឹងខ្លួន ព្រមទាំងទទួលបានសមិទ្ធផលថ្មី។
លោក Xi Jinping បានថ្លែងបន្តថា ចំណងមិត្តភាពប្រពៃណីរវាងចិន និងអារ៉ាប់ប៊ីសាអូឌីត បានឆ្លងកាត់រយៈពេលពាន់ឆ្នាំ រយៈពេលកាន់តែយូរកាន់តែមានភាពរឹងមាំ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត ទ្វេភាគីបានអភិវឌ្ឍជាបន្តបន្ទាប់ និងទទួលបានលទ្ធផលជាផ្លែផ្កា ដែលបានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសកំពុងអភិវឌ្ឍន៍ និងការផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ។
នាខែធ្នូឆ្នាំ ២០២២ កិច្ចប្រជុំចិន-ប្រទេសអារ៉ាប់ លើកទីមួយបានបើកធ្វើដោយជោគជ័យនៅក្រុងរីយ៉ាត មេដឹកនាំចិន និងអារ៉ាប់ បានព្រមព្រៀងគ្នាកសាងសហគមន៍រួមវាសនារវាងចិន-អារ៉ាប់ ដែលឆ្ពោះទៅរកយុគសម័យថ្មី ដើម្បីជំរុញការអភិវឌ្ឍដោយសន្តិភាពក្នុងតំបន់ គាំពារសច្ចយុត្តិធម៌អន្តរជាតិ។
នេះគឺជានិមិត្តសញ្ញាប្រវត្តិសាស្រ្តថ្មី នៃទំនាក់ទំនងចិននិងអារ៉ាប់។
ដើម្បីបម្រើប្រយោជន៍សម្រាប់អនាគត ភាគីចិន មានឆន្ទៈរួមជាមួយប្រទេសអារ៉ាប់ ផ្សព្វផ្សាយពីស្មារតីមេត្រីភាពរវាងចិននិងអារ៉ាប់ អនុវត្តជាក់ស្តែងនូវសមិទ្ធផលនៃកិច្ចប្រជុំកំពូលចិន-អារ៉ាប់ បង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិន និងអារ៉ាប់ ដែលប្រកបដោយកម្រិតកាន់តែខ្ពស់ ដើម្បីបន្តចារទំព័រថ្មី នៃមិត្តភាពចិន និងអារ៉ាប់៕