ព័ត៌មានអន្តរជាតិ

Update៖ ផ្កាយរណបបង្ហាញ អំពីលេនដ្ឋានសំខាន់ៗរបស់រុស្ស៊ី និងបន្ទាយយោធាដ៏ធំ នៅភាគខាងត្បូងអ៊ុយក្រែន

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ថា រមណីយដ្ឋានឆ្នេរដែលមានកំពែងរឹងមាំ និងផ្លូវធំមួយ និងមានប្រឡាយសម្រាប់ ប្រឆាំងនឹងរថពាសដែក ។ បើតាមការវិភាគតាមផ្កាយរណប ដោយទូរទស្សន៍ BBC Vបានរកឃើញការការពារ ដ៏ទូលំទូលាយមួយចំនួនដែល សាងសង់ដោយប្រទេសរុស្ស៊ី ខណៈដែលប្រទេសនេះត្រៀមសម្រាប់ការ វាយប្រហារតបតរបស់អ៊ុយក្រែនដ៏ធំមួយ ។

គួរបញ្ជាក់ថា បន្ទាប់ពីការជាប់គាំងជាច្រើនខែ ការវាយលុកដែលរំពឹងទុកទំនង ជាការធ្វើតេស្តដ៏សំខាន់មួយសម្រាប់អ៊ុយក្រែន ខណៈដែលខ្លួនព្យាយាមបង្ហាញថា វាអាចសម្រេចបាននូវ សមរភូមិប្រយុទ្ធដ៏សំខាន់ជាមួយនឹង អាវុធដែលខ្លួនបានទទួលពីលោកខាងលិច ។

តាមរយៈការពិនិត្យមើលរូបភាព ផ្កាយរណបរាប់រយសន្លឹក ទូរទស្សន៍ BBC បានកំណត់ចំណុចសំខាន់ៗមួយចំនួន នៅក្នុងការសាងសង់លេណដ្ឋានសំខាន់ៗ និងបន្ទាយផ្សេងទៀតនៅភាគខាងត្បូង អ៊ុយក្រែនចាប់តាំងពីខែតុលា ។

ទីតាំងទាំង៤នេះផ្តល់នូវ ការយល់ដឹងអំពីអ្វីដែលរុស្ស៊ី រំពឹងពីការវាយលុក និងអ្វីដែលការពារពីកងកម្លាំងអ៊ុយក្រែន អាចនឹងប្រឈមមុខនឹងបញ្ហា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top