ព័ត៌មានជាតិ

កម្ពុជា អាចនឹងមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃ៣០​ ឧសភា

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ កម្ពុជា អាចមានភ្លៀង ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ចំណែក តំបន់មាត់សមុទ្រវិញ នៅលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ផងដែរ ដូច្នេះត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា ៕

To Top