បរទេស ៖ ក្រុមរណសិរ្សរួបរួម Thammasat and Demonstration (UFTD) នឹងប្រមូលផ្តុំគ្នា នៅល្ងាចថ្ងៃអង្គារនេះ នៅឯវិមានសភាក្នុងសង្កាត់ Dusit នៃទីក្រុងបាងកក ជាកន្លែងដែលព្រឹទ្ធសភា នឹងប្រជុំនៅក្នុងសម័យប្រជុំ វិសាមញ្ញចាប់ពីម៉ោង ៩ព្រឹក ។
យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមរបៀបវារៈរបស់ព្រឹទ្ធសភា កិច្ចប្រជុំនឹងអនុម័តបេក្ខជនមកពីអង្គការឯករាជ្យជាសមាជិក នៃគណៈកម្មាធិការជាតិប្រឆាំង អំពើពុករលួយ និងគណៈកម្មការសវនកម្មរដ្ឋ ព្រមទាំងមន្ត្រី ដែលនឹងទទួលខុសត្រូវក្នុងការស៊ើបអង្កេត លើកំណត់ត្រាផ្ទាល់ខ្លួន ឧក្រិដ្ឋកម្ម និងក្រមសីលធម៌ របស់សមាជិកទាំងនោះ។
កាលពីល្ងាចថ្ងៃច័ន្ទ UFTD បានបង្ហោះនៅលើទំព័រហ្វេសប៊ុក របស់ខ្លួនដែលសរសេរថា “សមាជិកព្រឹទ្ធសភា មិនត្រូវប្រឆាំងនឹងដំណោះស្រាយ របស់ប្រជាជន” ដោយអញ្ជើញមនុស្សឱ្យមកជួបជុំគ្នានៅមុខវិមានរដ្ឋសភា (ខាង Boon Rawd) នៅថ្ងៃទី ២៣ ខែឧសភា ចាប់ពីម៉ោង ៥ល្ងាចដល់ម៉ោង ៨ យប់ ឡើយ ។
រូបថតនេះត្រូវបានចែករំលែកយ៉ាង ទូលំទូលាយក្នុង ចំណោមអ្នកគាំទ្រ គណបក្ស Move Forward ដែលបានឈ្នះអាសនៈ សមាជិកសភាច្រើនជាងគេ នៅក្នុងការបោះឆ្នោតសកលថ្ងៃទី ១៤ ឧសភា ។
UFTD បាននិយាយថា ការជួបជុំនេះ មានគោលបំណងរំលឹកសមាជិកព្រឹទ្ធសភាចំនួន ២៥០រូប ដែលនឹងចូលរួមជាមួយសមាជិកសភាទើបជាប់ឆ្នោតចំនួន ៥០០ នាក់ក្នុងការបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីថ្មីថា ពួកគេមិនត្រូវប្រឆាំងនឹងមតិភាគច្រើននោះទេ។
ក្រុមនេះក៏បានពណ៌នាអំពីសមាជិកព្រឹទ្ធសភាទាំងនោះ ដែលបានប្រកាសមុននេះថា ពួកគេនឹងមិនបោះឆ្នោតឱ្យមេដឹកនាំ Move Forward គឺលោក Pita Limjaroenrat ធ្វើជានាយករដ្ឋមន្ត្រីថ្មីថា ជា “អ្នកប្រឆាំងគោលការណ៍ប្រជាធិបតេយ្យ”៕