ព័ត៌មានអន្តរជាតិ

មេដឹកនាំអាហ្វ្រិក អំពាវនាវឲ្យអ៊ុយក្រែន ទទួលយកកិច្ចពិភាក្សាសន្តិភាព ជាមួយនឹងរុស្សី

បរទេស៖បណ្តាមេដឹកនាំមកពីតំបន់អាហ្វ្រិកជាច្រើន នាក់បានធ្វើការអំពាវនាវឲ្យប្រទេសរុស្សី និងប្រទេសអ៊ុយក្រែនក្នុងការចូលរួមធ្វើការជាមួយគ្នា ដើម្បីអាចឆ្ពោះទៅសម្រេចឲ្យបាននូវកិច្ចព្រម ព្រៀងសន្តិភាពនាពេលខាងមុខ។

យោងតាមការចេញផ្សាយរបស់​ RT បានឲ្យដឹងថាការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីលោក ប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa បានប្រកាសកាលពីសប្តាហ៍មុនហើយថា មេមដឹកនាំអាហ្វ្រិកចំនួន៦រូប នឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូនិងទីក្រុងគៀវ នៅខែក្រោយដើម្បីជំរុញឲ្ យមានការកិច្ចសន្ទនាគ្នាដើម្បីសន្តិភាពរវាងភាគីទាំងពីរ។

អ្នកនាំពាក្យរបស់ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានថ្លែងថា៖បេសកកម្មទី១របស់មេដឹកនាំទាំង៦រូប នោះគឺដំបូងទីមួយគឺការបញ្ឈប់អរិភាព ហើយទីពីរ​គឺ​ជាបង្កើតឲ្យបាននូវ​ ក្របខណ្ឌ​សន្តិភាព​យូរអង្វែង។

មេដឹកនាំទាំង៦រូបនោះមានដូចជាប្រធានាធិបតីអេហ្ស៊ីប ប្រទេសហ្សាំប៊ៀប្រទេសកុងហ្គៅប្រទេសអ៊ូហ្គង់ដា ប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសេនេហ្គាល់៕

ប្រែសម្រួល៖ស៊ុនលី

To Top