ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី ហុងគ្រី ៖ អ៊ុយក្រែន មិនអាចយកឈ្នះរុស្សី បានជាដាច់ខាត

បរទេស ៖ នាយករដ្ឋមន្ត្រី ហុងគ្រី លោក Viktor Orban កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា វាគឺជាការពិតណា ដែលរដ្ឋាភិបាលក្រុងគៀវ នឹងមិនអាចយកឈ្នះសង្គ្រាម ប្រឆាំងនឹងប្រទេសរុស្សី បានឡើយ ។

យោងតាមការ ចេញផ្សាយ របស់ RT បានឲ្យដឹងដែរថា លោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ ឲ្យមានការចូលរួមស្វែងរកដំណោះស្រាយ តាមរយៈវិធីសាស្ត្រ កាទូតផងដែរ ជាជាងវិធីសាស្ត្រ ដែលលោកខាងលិច កំពុងធ្វើរាល់ថ្ងៃដោយចាក់បញ្ចូល ជំនួយអាវុធយ៉ាងច្រើនចូល ក្នុងប្រទេសអ៊ុយក្រែន ។

លោក Orban បាន​ថ្លែង​ដោយ​កត់​សម្គាល់​ថា ៖ តាមអារម្មណ៍ វាជាសោកនាដកម្ម ដ៏អាក្រក់មួយហើយយើង បានចូលរួមចំណែករំលែកទុក្ខ ជាមួយនឹងជនជាតិអ៊ុយក្រែន ផងដែរ ប៉ុន្តែ​ខ្ញុំ​កំពុង​និយាយ ​ក្នុង​នាម​ជា​អ្នក​នយោបាយ​ ដែល​គួរ​តែ​សង្គ្រោះ​ជីវិតនិងខុសពីអ្វី ដែលជាជំហ របស់សហភាពអឺរ៉ុប ។

គួរឲ្យដឹងដែរថា ប្រទេសហុងគ្រីកន្លងមក គឺតែងតែបានប្រកាន់ជំហរអព្យាក្រឹត ចំពោះអរិភាពដែលកំពុង កើតមានរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយបដិសេធមិនព្រមផ្តល់ ជំនួយយោធាដល់ក្រុងគៀវ ឬសូម្បីតែអនុញ្ញាត ឱ្យដឹកជញ្ជូនទំនិញយោធា ឆ្លងកាត់ទឹកដីរបស់ខ្លួននោះដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top