ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ជូនដំណឹងស្តីពី ការផ្ទេរសិទ្ធិ របស់ប្រធានគណបក្ស ប្រជាជនកម្ពុជា ឲ្យតំណាង គណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាគ្រប់ក្រុង ស្រុក ខណ្ឌទូទាំងកម្ពុជា ដើម្បីចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះ ភ្នាក់ងារគណបក្សនយោបាយ ដើម្បីសង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ៕