បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper តាមសេចក្តីរាយការណ៍ បាននិយាយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា សហរដ្ឋអាមេរិកនិងពួកតាលីបង់ បានធ្វើការចរចាគ្នាពីសំណើ ឲ្យធ្វើការកាត់បន្ថយការប្រយុទ្ធគ្នា រយៈពេល៧ថ្ងៃ។
ប្រភពព័ត៌មាននានា បាននិយាយប្រាប់ថា កិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងពួកតាលីបង់នេះ អចនឹងត្រូវចុះហត្ថលេខា នៅក្នុងខែនេះ ប្រសិនបើពួកតាលីបង់ បានកាត់បន្ថយអំពើហិង្សា ដែលអាចនាំទៅរក ការដកកងទ័ពអាមេរិកចុងក្រោយ ពីប្រទេសអាហ្វហ្គានីស្ថាន។
នៅក្នុងអំឡុងសន្និសីទកាសែត នៅទីស្នាក់ការកណ្ដាលរបស់អង្គការណាតូ ក្នុងទីក្រុងព្រួចសែល លោករដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា “សហរដ្ឋអាមេរិកនិងពួកតាលីបង់ នាពេលថ្មីៗនេះ បានធ្វើការចរចាគ្នាអំពីសំណើ ឲ្យកាត់បន្ថយអំពើហិង្សារយៈពេល៧ថ្ងៃ”៕ ប្រែសម្រួល៖ប៉ាង កុង