ព័ត៌មានអន្តរជាតិ

ចិនជំរុញឲ្យអ៊ីស្រាអែល បញ្ឈប់ការរំលោភយកដីធ្លី និងធនធានរបស់ប៉ាឡេស្ទីន

ប៉េកាំង៖ លោក Geng Shuang ដែលជាតំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យអ៊ីស្រាអែល បញ្ឈប់ការរំលោភយកដីធ្លី និងធនធានរបស់ប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Geng បានប្រាប់សន្និសីទប្រចាំលើ ក្រុមប្រឹក្សាសន្តិសុខនៅមជ្ឈឹមបូព៌ាថា “យើងជំរុញឱ្យអ៊ីស្រាអែល បញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់ និងបញ្ឈប់ការរំលោភយកដីធ្លី និងធនធានរបស់ប្រជាជនប៉ាឡេស្ទីនភ្លាមៗ” ។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ការពង្រីកការតាំងទីលំនៅខុសច្បាប់នៅលើទឹកដី ដែលកាន់កាប់ “ត្រូវតែបញ្ឈប់” ។ លោកថា “សកម្មភាពទាំងនោះ បានរំលោភលើច្បាប់អន្តរជាតិ និងសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខ។

នៅលើទីតាំងដ៏បរិសុទ្ធនៃ សាសនាលោកបានលើកឡើងថា ស្ថានភាពប្រវត្តិសាស្ត្រ ដែលមាននៅតំបន់បរិសុទ្ធ នៅក្រុងយេរ៉ូសាឡឹម ត្រូវតែគោរព និងលើកស្ទួយ។ នៅថ្ងៃទី២១ ខែឧសភា មន្រ្តីសន្តិសុខអ៊ីស្រាអែល ជាន់ខ្ពស់អ៊ីស្រាអែល បានចូលក្នុងបរិវេណវិហារអ៊ីស្លាម អាល់អាកាសាជាលើកទីពីរ នៅឆ្នាំនេះហើយបណ្តាលឱ្យមានភាពតានតឹងជាថ្មី។

ប្រេសិតរបស់ប្រទេសអ៊ីស្រាអែលបានឲ្យដឹងថា “នៅលើបញ្ហាដ៏បរិសុទ្ធនៃសាសនាអ៊ីស្រាអែល ត្រូវតែបញ្ឈប់ការបង្កហេតុរបស់ វាធានានូវសិទ្ធិគោរពបូជាអ្នកថ្វាយបង្គំមូស្លីម និងគោរពដល់អ្នកថែរក្សាទន្លេយ័រដាន់។

ចាប់តាំងពីដើមឆ្នាំនេះប្រជាជនប៉ាឡេស្ទីនជាង ១០០ នាក់រួមទាំងកុមារបានបាត់បង់ជីវិតក្នុងជម្លោះ។ អ៊ីស្រាអែល ក៏បានរងគ្រោះថ្នាក់ដល់ជនស៊ីវិលផងដែរ។ លោក Geng បានបន្ដថា “គ្រប់ភាគីពាក់ព័ន្ធទាំងអស់ គួរតែបញ្ឈប់អំពើហឹង្សាទាំងអស់ ប្រឆាំងនឹងជនស៊ីវិល និងបញ្ឈប់គោលដៅសាលារៀនមន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ” ។

លោកបន្ថែមថា “ស្ថានភាពរបស់ជនភៀសខ្លួនប៉ាឡេស្ទីន គួរតែត្រូវបានកាត់បន្ថយហើយតម្រូវការសេដ្ឋកិច្ច និងជីវភាពរបស់ប៉ាឡេស្ទីន គួរតែត្រូវបានលើកលែងការបិទផ្លូវនៅតំបន់ហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយលំហូរនៃតំបន់ហ្គាហ្សា គួរតែត្រូវបានរក្សាដោយគ្មានការរំខាន”។

ប្រេសិតចិនរូបនេះ បានសង្កត់ធ្ងន់ថា ការប្រកាន់ខ្ជាប់នូវស្ថានភាពប្រវត្តិសាស្ត្រ ដែលមានតំបន់ប្រវត្តិសាស្ត្រ ដោយការធ្វើឱ្យមានការពង្រីកការតាំងទីលំនៅ និងការគោរពច្បាប់មនុស្សធម៌អន្តរជាតិ គឺជាតម្រូវការគ្រឹះ សម្រាប់ការពារភាពតានតឹងរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលម្តងហើយម្តងទៀត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top