តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានធ្វើការរៀបចំសម្រាប់ចូលរួម ក្នុងកិច្ចប្រជុំកំពូលរបស់ណាតូ ដែលគ្រោងនឹងធ្វើនៅក្នុងខែកក្កដា ដូចដែលប្រទេសអាស៊ីមួយនេះ បានធ្វើឱ្យមានទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយនឹងការទាក់ទងអាត្លង់ទិច នៅចំពោះមុខកង្វល់សន្តិសុខពិភពលោក។
ប្រភពបានឲ្យដឹងថា នៅខាងក្រៅនៃកិច្ចប្រជុំកំពូលនៅប្រទេស លីទុយអានី លោក គីស៊ីដា ត្រូវបានគេរំពឹងថា នឹងមានកិច្ចពិភាក្សាទ្វេភាគី ជាមួយឧត្តមសេនីយ៍ឯកលោក Jens Stoltenberg ដើម្បីពិភាក្សាអំពីផែនការរបស់អង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង ដើម្បីបើកការិយាល័យ ទំនាក់ទំនងនៅទីក្រុងតូក្យូ។
ប្រភពដដែលបានបន្តថាលោក គីស៊ីដា និងលោក Stoltenberg ក៏ទំនងជាធ្វើផែនទីឯកសារ សហប្រតិបត្តិការសន្តិសុខជប៉ុន – ណាតូថ្មី ដែលបានហៅកម្មវិធីដៃគូជារៀងរហូត ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ទៅវិញទៅមកក្នុងវិស័យផ្សេងៗគ្នា ដូចជាការឆ្លើយតបព័ត៌មានជាដើម។
នៅឆ្នាំ២០២២ លោក គីស៊ីដា បានក្លាយជានាយករដ្ឋមន្រ្តីជប៉ុនដំបូងគេ នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ណាតូ ព្រោះបរិយាកាសសន្តិសុខកាន់តែ ស្មុគស្មាញនៅចំពោះមុខសង្គ្រាម របស់ប្រទេសរុស្ស៊ី លើអ៊ុយក្រែន ដែលបានអូសបន្លាយអស់ រយៈពេលជាងមួយឆ្នាំ ហើយហើយអំណាចយោធា កំពុងកើនឡើងរបស់ចិន និង ការអះអាងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
នៅឯកិច្ចប្រជុំកំពូលនេះ នៅប្រទេសអេស្ប៉ាញកាលពីឆ្នាំមុនលោក គីស៊ីដា បានសម្តែងការខ្នះខ្នែងក្នុងការជំរុញ កិច្ចសហប្រតិបត្តិការណាតូ ខណៈដែលសម្ព័ន្ធភាពយោធាលោកខាងលិច ចាត់ទុកប្រទេសជប៉ុនថា ជាប្រទេសជាដៃគូ។
ការចូលរួមរបស់លោក គីស៊ីដា នៅឯការជួបជុំរបស់អង្គការណាតូ ដែលបច្ចុប្បន្ននេះជាផ្នែកមួយនៃអតីតសហភាពសូវៀត នឹងកើតឡើងក្នុងរយៈពេល ២ខែ បន្ទាប់ពីបានធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលនៃក្រុមប្រទេស សេដ្ឋកិច្ចជឿនលឿនទាំង៧ G7 នៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលត្រូវបានបំផ្លាញដោយ គ្រាប់បែកបរមាណូនៅឆ្នាំ១៩៤៥។
សង្គ្រាមរបស់ប្រទេសរុស្ស៊ី លើអ៊ុយក្រែន នឹងក្លាយជារបៀបវារៈនៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ខណៈដែលជាកិច្ចប្រជុំកំពូលបានបញ្ចប់ក្នុងរយៈពេល ៣ថ្ងៃរហូតដល់ថ្ងៃអាទិត្យសប្ដាហ៍មុននេះ ដែលក្នុងនោះប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានចូលរួមដោយផ្ទាល់ទៅលើវិបត្តិនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា