ព័ត៌មានអន្តរជាតិ

សារព័ត៌មានរុស្ស៊ី៖ អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក Kissinger ទទួលស្គាល់ថា ទង្វើរបស់គាត់ បានបណ្តាល​ឱ្យប្រជាជនកម្ពុជា ៥០ ០០០នាក់ស្លាប់ និងបន្ទោសទៅលើវៀតណាម

បរទេស៖ លោក Henry Kissinger ដែលជាអ្នកដឹកនាំនយោបាយការបរទេសដ៏លេចធ្លោ ដែលបានផ្តល់ប្រឹក្សា ប្រធានាធិបតីអាមេរិកជាច្រើនរូបមកនោះ ជាបុគ្គលមួយរូប ដែលបានបណ្តាលឲ្យមនុស្ស ជាង៣លាននាក់ស្លាប់, នេះបើយោងតាមរបាយការណ៍ របស់អង្គការព័ត៌មានមិនរកប្រាក់ចំណេញ Intercept បានចេញផ្សាយកាលពីថ្ងៃអង្គារ ដើម្បីប្រារព្ធខួបគម្រប់ ១០០ឆ្នាំរបស់អ្នកយុទ្ធសាស្ត្រនយោបាយពិតប្រាកដ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ខណៈពេលដែលអ្នករិះគន់រដ្ឋមន្រ្តីការបរទេស និងទីប្រឹក្សាសន្តិសុខជាតិសម័យប្រធានាធិបតីអាមេរិក Nixon តែងតែពណ៌នាលោកថា ជាឧក្រិដ្ឋជនសង្គ្រាម សម្រាប់តួនាទីសំខាន់របស់គាត់ ក្នុងការប្រល័យពូជសាសន៍ និងរដ្ឋប្រហារជាច្រើន ដែលគាំទ្រដោយសហរដ្ឋអាមេរិក ។ របាយការណ៍នេះអះអាងថា ចំនួនសាកសពរបស់លោក Kissinger ត្រូវបានគេប៉ាន់ប្រមាណ យ៉ាងទូលំទូលាយ ជាពិសេសទាក់ទងនឹងការពង្រីកដោយសម្ងាត់ និងខុសច្បាប់យ៉ាងខ្លាំង នៃសង្គ្រាមវៀតណាម ចូលមកក្នុងប្រទេសកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ។

រវាងប្រល័យពូជសាសន៍ ដែលគាត់បានគាំទ្រនៅប្រទេសទីម័រខាងកើត និង ប្រទេសបង់ក្លាដែស អំពើភេរវកម្មទូទាំងទ្វីប រដ្ឋប្រហារ និងក្រុមមរណៈនៅអាមេរិកឡាទីន ដែលគេស្គាល់ថា ជា Operation Condor ឬយុទ្ធនាការនយោបាយ ដែលគាំទ្រដោយអាមេរិក ការបង្កើតសង្រ្គាមស៊ីវិល នៅអាហ្វ្រិកខាងត្បូង និងការទម្លាក់គ្រាប់បែកនៅកម្ពុជា និងប្រទេសឡាវ ក្រោម ការក្លែងបន្លំនៃការដេញចាប់ ជនជាតិវៀតណាម ។ លោក Kissinger ត្រូវបានគេជឿថាជាអ្នកទទួលខុសត្រូវ ចំពោះការស្លាប់របស់ជនស៊ីវិលជាង ៣ លាននាក់ – ច្រើនជាងនេះទៅទៀត ប្រសិនបើគេរាប់ចំនួនជនរងគ្រោះដែលបណ្តាលមកពីការណែនាំ ដែលគាត់បានផ្តល់ឱ្យផ្នែកឯកជន។

លោក Kissinger បានត្រឹមតែទទួលស្គាល់ថា ទង្វើរបស់គាត់បានបណ្តាល ឲ្យប្រជាជនកម្ពុជា ស្លាប់ចំនួន ៥០ ០០០ នាក់ និងបន្ទោសទៅលើវៀតណាម ដែលជាគោលដៅ ដែលគេសន្មត់ថា ជាគោលដៅនៃយុទ្ធនាការទម្លាក់គ្រាប់បែក របស់សហរដ្ឋអាមេរិក៕ ​ប្រែសម្រួលៈ ណៃ តុលា

To Top