ថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៥១ តំបន់ Xizang ត្រូវបានរំដោះដោយសន្តិវិធី តំបន់ខ្ពង់រាបព្រិលមួយនេះ បានបើកទំព័រថ្មីមួយ។ ជីវភាពរស់នៅដ៏ល្អបវរនៅភូមិ Gala ជារូបភាពដ៏ខ្លីមួយដែលបង្ហាញពី សមិទ្ធផលការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ចាប់តាំងពីតំបន់ Xizang ត្រូវបានរំដោះដោយសន្តិវិធីជាង ៧០ឆ្នាំកន្លងមកនេះ។ នៅកន្លែងដែលផ្កាប៉េសរីកស្គុះស្គាយ ផ្កាដែលជនជាតិសាមគ្គីគ្នា និងវិវឌ្ឍរីកចម្រើនក៏កំពុងរីកស្រស់បំព្រងដែរ។
តើជីវភាពរស់នៅនៅភូមិ Gala គឺយ៉ាងម៉េច? អ្នកភូមិបានកសាង “ភូមិផ្កាប៉េសលេខ១”នៅតំបន់ Xizang តាមរយៈការខិតខំប្រឹងប្រែងយ៉ាងណា? កម្មវិធី រឿងរ៉ាវដែលលោក Xi Jinping រៀបរាប់ នឹងប្រាប់លោកអ្នកពីដំណើររឿងរ៉ាវនេះ។
នៅតំបន់ Xizang ចាស់ កសិទាសករធ្លាប់មានជីវភាពរស់នៅ ដែលគ្មានអាហារហូបចុក និងសម្លៀកបំពាក់គ្រប់គ្រាន់។ថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៥១ «កិច្ចព្រមព្រៀងអំពីវិធីរំដោះតំបន់ Xizang ដោយសន្តិវិធីរវាងរដ្ឋាភិបាលប្រជាជនមជ្ឈិមចិន និងរដ្ឋបាល Xizang» បានចុះហត្ថលេខា ដែលបានប្រកាសពីការរំដោះតំបន់ Xizang ដោយសន្តិវិធី ប្រវត្តិសាស្ត្រនៅតំបន់ Xizang បានបើកទំព័រថ្មីមួយ។
ក្រោយពីមានជីវភាពថ្មី ភូមិ Gala បានមានស្មារតីតស៊ូថ្មី ដោយសារការខ្វះខាតដីដាំដុះនិងវាលស្មៅ អ្នកភូមិភាគច្រើនប្រកបរបរ ចិញ្ចឹមជីវិតដោយកាប់ឈើ។ ទន្ទឹមនឹងការពន្លឿនកំណែទម្រង់ រដ្ឋបាលព្រៃឈើ ការកាប់ឈើត្រូវបានហាមឃាត់ ភូមិGalaបានចាប់ផ្តើមរៀបចំអ្នកភូមិ ឱ្យរួមគ្នាដាំដើមប៉េសជាង ១២០០ដើមនៅក្នុងភូមិ អ្នកភូមិក៏បានផ្លាស់ប្ដូរពីការកាប់ព្រៃឈើ ទៅជាការអភិរក្សព្រៃឈើ។
ដើមប៉េសបានរស់ឡើងវិញបន្តិចម្តងៗ ពេលផ្កាប៉េសរីកស្គុះស្គាយ មានមនុស្សជាច្រើនបានទៅដើរកម្សាន្ត ហើយអ្នកភូមិបានមើលឃើញ ពីតម្លៃនៃការប្រើប្រាស់ផ្កាប៉េសម្រាប់វិស័យទេសចរណ៍។ ក្រោមជំនួយរបស់កម្មាភិបាលជួយតំបន់ Xizang ភូមិGala បានបង្កើតម៉ាកយីហោ “ភូមិផ្កាប៉េស”។ ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ទឹក ភ្លើងនិងផ្លូវនៅភូមិGala ត្រូវបានកែលម្អជាបន្តបន្ទាប់។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ក្រៅពីការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី ភូមិGala បានបង្កើតជាចម្ការដើរកម្សាន្ត និងបេះផ្លែឈើ ក៏បង្កើតក្រុមដឹកជញ្ជូនដោយ កសិករនិងអ្នកគង្វាល។ វិធីបន្ថែមប្រាក់ចំណូលរបស់អ្នកភូមិ កាន់តែច្រើនឡើងៗ ជីវភាពរស់នៅក៏កាន់តែមានក្តីសង្ឃឹម។ ផ្កាប៉េសនីមួយៗដែលកំពុង រីកស្គុះស្គាយបានត្រួសត្រាយ “ផ្លូវបង្កើតទ្រព្យ”នៅក្នុងភូមិ Gala ភូមិGala ក៏បានក្លាយទៅជាគំរូនៃ ការស្តារអភិវឌ្ឍជនបទតាមរយៈអេកូឡូស៊ី នៅតំបន់ខ្ពង់រាប។
យុគសម័យថ្មីជាអំឡុងពេល ក្នុងប្រវត្តិសាស្ត្រតំបន់ Xizang ដែលមានការអភិវឌ្ឍដ៏ល្អបំផុត ការប្រែប្រួលខ្លាំងបំផុត និងប្រជាជនទទួលបាន ផលប្រយោជន៍បំផុត។ បច្ចុប្បន្ន តំបន់ Xizang បានដើរក្នុងដំណើរថ្មីនៃ ការស្តារភាពរុងរឿងដ៏មហិមា របស់ប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។ អនាគតនៅតំបន់ Xizang មុខជានឹងកាន់តែមានភាពល្អបវរជាមិនខាន ៕