ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ដាក់សម្ពាធចិនឲ្យចូល រួមកិច្ចពិភាក្សានុយក្លេអ៊ែ

បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានដាក់សម្ពាធលើប្រទេសចិន ឲ្យចូលរួមក្នុងកិច្ចពិភាក្សាអំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែ ជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ដោយស្វះស្វែងរកឈ្នះលើការប្រឆាំងជំទាស់មិនចូលរួមកិច្ចពិភាក្សាបែបនោះ ជាយូរមកហើយរបស់ទីក្រុងប៉េកាំង។ 

មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក ត្រាំ មួយរូប បាននិយាយប្រាប់ថា “ជាយូរមកហើយ ប្រទេសចិនបាននិយាយថា ខ្លួននឹងមិនចូលរួមក្នុងការប្រគួតប្រជែងអាវុធ និងមិនស្វះស្វែងរកភាពស្មើគ្នាជាមួយនឹងសហរដ្ឋអាមេរិកនិងរុស្ស៊ីនោះទេ។ នៅក្នុងពេលបច្ចុប្បន្ននេះ វាដល់ពេលដែលប្រទេសចិន ដាក់លុយនៅមាត់របស់ខ្លួន និងបង្ហាញថា ខ្លួនជាតួអង្គអន្តរជាតិដែលមានទំនួលខុសត្រូវមួយរូប”។ 

គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ឃ្លាំងអាវុធនុយក្លេអ៊ែសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី ធ្វើឲ្យមើលឃើញថាឃ្លាំងអាវុធចិនមានទំហំតូច ប៉ុន្តែការកសាងកងកម្លាំងយោធារបស់ទីក្រុងប៉េកាំង នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានធ្វើឲ្យសម្ពន្ធមិត្តសហរដ្ឋអាមេរិកនិងអ្នកបង្កើតគោលនយោបាយ មានការភ័យខ្លាច៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top