បរទេស៖ យោធារបស់ប្រទេសអ៊ីស្រាអែល យោងតាមប្រភពសារព័ត៌មានមួយ ដែលចេញផ្សាយដោយកាសែត UPI បាននិយាយប្រាប់ថា គ្រាប់រ៉ុកកែតចំនួនពីរគ្រាប់ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ត្រូវបានគេបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ទៅលើប្រទេសអ៊ីស្រាអែលភាគខាងត្បូង។
នៅពេលភ្លាមៗនេះ នៅមុនទាន់មានសេចក្តីរាយការណ៍ ស្តីពីជនរងគ្រោះ ឬក៏ការខូចខាត នៅក្នុងហេតុការណ៍វាយប្រហារ ដែលបានធ្វើឡើងក្រោយពីរបីថ្ងៃបន្ទាប់ពីមានភាពស្ងប់ស្ងាត់ ប៉ុន្តែជាសរុប នៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ការវាយប្រហារគ្នាឆ្លងព្រំដែន មានការកើនឡើង។
យោងតាមកាសែតរបស់ប្រទេសអ៊ីស្រាអែល ឈ្មោះ Times of Israel បានឲ្យដឹងថា អ្នកស្រុកនៅខាងក្រៅសហគមន៍ Kibbutz Kissufim ស្ថិតនៅខាងកើតព្រំដែនហ្គាហ្សា បានរាយការណ៍ប្រាប់ថា បានស្លាប់លឺសម្លេងផ្ទុះ ដែលធ្វើឲ្យកងកម្លាំងសន្តិសុខចាប់ផ្តើមស្វែងរកទីតាំងដែលការប៉ះពាល់៕
ប្រែសម្រួល៖ប៉ាង កុង