បរទេស៖កងកម្លាំងនៃអង្គការណាតូ បានទទួលរងការវាយប្រហារដោយក្រុមបាតុករ ជនជាតិស៊េប៊ីនៅក្នុងទីក្រុង Zvecan តំបន់ Kosovo នេះបើយោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃចន្ទម្សិលមិញ។
ប្រភពដដែលបានបន្តទៀតថាគ្រាប់បែកដៃ ត្រូវបានប្រើប្រាស់ហើយកាំភ្លើងបង្ហូរ ទឹកភ្នែកក៏ត្រូវបានប្រើប្រាស់ខណៈដែលកង កម្លាំងអង្គការណាតូប្រមាណជា៥០នាក់ បានទទួលរងរបួសប៉ុន្តែមិនមាន របាយការណ៍នៃអ្នកបាត់បង់ជីវិតឡើយ។
បាតុករជនជាតិស៊ែប៊ីបានធ្វើការតវ៉ា អង្គុយនៅពីខាងមុខអគារ សាលាក្រុងក្នុងទីក្រុង Zvecan, Zubin Potok និង Leposavic កាលពីព្រឹកថ្ងៃចន្ទ ដើម្បីរារាំងមន្ត្រីជនជាតិអាល់បានីមិន ឲ្យចូលកាន់តំណែងបន្ទាប់ពីការបោះឆ្នោតដែលប្រជាជនស៊ែបធ្វើពហិការ ហើយហៅវាថាជាភាពមិនស្របច្បាប់។
ក្រុមមន្ត្រីប៉ូលីសរបស់ Kosovo បានធ្វើដំណើរមកដល់ទីតាំងកើតហេតុក្នុងទីក្រុង Zvacan ដោយមានការគាំទ្រពីក្រោយដោយកងកម្លាំងណាតូផង។ យោធាណាតូបានប្រើប្រាស់គ្រាប់បែក និងកាំភ្លើងបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករដែលប្រកែកមិនព្រមចាក ចេញហើយក៏បង្កជាការប៉ះទង្គិចគ្នាតែម្តង៕
ប្រែសម្រួល៖ស៊ុនលី