ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ តម្រូវឱ្យអង្គការ CPCS បញ្ឈប់ជាបន្ទាន់នូវកិច្ចប្រជុំរបស់ខ្លួន

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានតម្រូវឱ្យអង្គការមជ្ឈមណ្ឌល សិក្សាបណ្តុះបណ្តាលកសាងសន្តិភាព និងដោះស្រាយទំនាស់ (CPCS) បញ្ឈប់ជាបន្ទាន់នូវកិច្ចប្រជុំរបស់ខ្លួន ដោយសារសកម្មភាពនេះ អាចជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់រដ្ឋសមាជិកអាស៊ាន ដែលផ្ទុយនឹងធម្មនុញ្ញអាស៊ានផងដែរ។

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ផ្ញើជូន លោក សុត ផ្លាយប៉ោម ប្រធានអង្គការមជ្ឈមណ្ឌលសិក្សាបណ្ដុះបណ្តាលកសាងសន្តិភាព និងដោះស្រាយទំនាស់ (CPCS) នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា « ក្រសួងមហាផ្ទៃ បានតម្រូវឱ្យអង្គការមជ្ឈមណ្ឌលសិក្សាបណ្តុះបណ្តាលកសាងសន្តិភាព និងដោះស្រាយទំនាស់ (CPCS) បញ្ឈប់ជាបន្ទាន់នូវកិច្ចប្រជុំស្ដីពី Review of Current Humanitarian Efforts, and Seeking Effective Ways Forward ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ដោយសារសកម្មភាពនេះ អាចជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកអាស៊ាន ដែលផ្ទុយនឹងធម្មនុញ្ញអាស៊ាន ច្បាប់ស្តីពី សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងលក្ខន្តិកៈដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ»។

ក្រសួងមហាផ្ទៃ បន្ដថា ក្នុងករណីមិនអនុវត្តតាមស្មារតី នៃលិខិតនេះ ក្រសួងមហាផ្ទៃ នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕

To Top