បរទេស៖ ការវិវឌ្ឍន៍ថ្មីៗបង្ហាញថា អ្នកគាំទ្រគណបក្ស Move Forward អាចធានាបានថា គណបក្ស ភឿថៃ នឹងមិនក្បត់បក្សរបស់ពួកគេ ហើយទៅបង្កើតរដ្ឋាភិបាលចម្រុះផ្សេងទៀតនោះទេ។
យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ការរំពឹងទុកជាខ្លាំងថា គណបក្ស ភឿថៃ នឹងបោះបង់សម្ព័ន្ធភាពដឹកនាំដោយគណបក្ស Move Forward ដើម្បីទៅបង្កើតសម្ព័ន្ធភាពថ្មីទៀតជាមួយគណបក្ស ប៊ុមចៃថៃ (Bhumjaithai) នោះទេ។ ទោះជាយ៉ាងណាក៏ដោយ សញ្ញាថ្មីបានលេចឡើងដែលបង្ហាញថា នេះនឹងមិនមែនជាករណីដែលទំនងនោះទេ។
គណបក្ស Move Forward ដែលបានឈ្នះ ១៥១ អាសនៈក្នុងការបោះឆ្នោតថ្ងៃទី ១៤ ខែ ឧសភា បានប្រកាសថា ខ្លួននឹងបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សភឿថៃ ដែលទទួលបាន ១៤១ អាសនៈ និងគណបក្សតូចៗចំនួនប្រាំមួយផ្សេងទៀត។
សរុបមក សម្ព័ន្ធដឹកនាំដោយគណបក្ស Move Forward នឹងតហរួតត្រាលើសមាជិកសភាចំនួន ៣១២ នាក់ក្នុងចំណោមសមាជិកសភាចំនួន ៥០០នាក់។
ការកត់សម្គាល់ដែលធ្វើឡើងដោយអ្នកបញ្ចេញព័ត៌មាន ជូវីត កាមុលវីសិត (Chuwit Kamolvisit) បានជំរុញឱ្យមានការរំពឹងទុក និងការថប់បារម្ភកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកគាំទ្របក្ស Move Forward ។
លោក ជូវីត បានបង្ហោះនៅលើហ្វេសប៊ុកកាលពីសប្តាហ៍មុនថា ការចរចាសម្ងាត់កំពុងត្រូវបានធ្វើឡើងសម្រាប់អ្វីដែលលោកហៅថា ជាកិច្ចព្រមព្រៀង “ត្រលប់មកផ្ទះ” វិញ។
លោកបានអះអាងថា លោកបានដឹងថា គណបក្សភឿថៃ កំពុងនិយាយជាសម្ងាត់ជាមួយគណបក្ស ប៊ុមចៃថៃ និងគណបក្ស ប៉ាឡាំង ប្រាឆារ៉ាត់ របស់ឧត្តមសេនីយ ប្រាវីដ វង្សស៊ូវ៉ាន់ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះដោយមិនមានគណបក្ស Move Forward ។
លោក ជូវីត បាននិយាយទៀតថា ដើម្បីជាថ្នូរនឹងការអនុញ្ញាតឱ្យបក្សភឿថៃ ក្លាយជាមេដឹកនាំចម្រុះ លោកឧត្តមសេនីយ៍ ប្រាវីដ ដែលជាមេដឹកនាំរដ្ឋប្រហារមួយរូបក្នុងចំណោមមេដឹកនាំរដ្ឋប្រហារឆ្នាំ ២០១៤ គឺនឹងអនុញ្ញាតឱ្យអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រឡប់ចូលប្រទេសថៃវិញបាន។
លោក ប្រាវីដ ក៏នឹងមានសមាជិកព្រឹទ្ធសភាដែលស្មោះស្ម័គ្រនឹងលោក ឱ្យបោះឆ្នោតឲ្យបេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃ ប្រហែលជាលោកស្រី ស្រែថា ថាវីសិន (Srettha Thavisin)។
ខណៈពាក្យចចាមអារ៉ាមបានផ្ទុះឡើងនោះ លោកស្រី ស្រែថា ត្រូវបានគេឃើញចូលរួមទស្សនាក្នុងការប្រកួតចុងក្រោយរបស់ក្លឹបបាល់ទាត់ លីឆេះស្ទ័រ នៃក្របខណ្ឌ ព្រីមែរលីគ (Premier League) រដូវកាលមុនជាមួយនឹងមេដឹកនាំគណបក្ស ប៊ុមចៃថៃ គឺលោក អានុទីន ឆាន់វីរៈគុល ៕ ប្រែសម្រួលៈ ណៃ តុលា