បរទេស៖ អភិបាលរដ្ឋ Florida លោក Ron DeSantis ដែលជាបេក្ខភាពប្រជែងតំណែង ប្រធានាធិបតីនៅក្នុងបក្សសាធារណៈរដ្ឋ ជាមួយនឹងលោក Donald Trump នោះបានធ្វើការប្តេជ្ញាចិត្តមួយ កាលពីថ្ងៃម្សិលមិញនេះថា នឹងកំទេចឲ្យអស់នូវពួកឆ្វេងនិយមចេញពី ប្រទេសនៅពេលដែលលោកឈ្នះឆ្នោតនា ឆ្នាំ២០២៤ខាងមុខនេះ។
ថ្លែងទៅកាន់បណ្តាញសារព័ត៌មានរបស់ The Fox&Frieds លោក DeSantis បានពោលថា៖ ខ្ញុំនឹងបំផ្លាញពួកឆ្វេងនិយម ចោលឲ្យអស់ពីក្នុងប្រទេសនេះ ហើយទុកឱ្យពួកមនោគមវិជ្ជាទាំងនោះ អាចត្រឹមបានភ្ញាក់ឡើងនៅលើ ធុងសំរាមនៃប្រវត្តិសាស្ត្រប៉ុណ្ណោះ ។
បេក្ខភាពមកពីគណបក្ស សាធារណរដ្ឋរូបនេះត្រូវបានកេមើលឃើញថា បានទាក់ទាញការគាំទ្រ យ៉ាងសន្ធឹកសន្ធាប់ដោយការពណ៌នា ខ្លួនគាត់ថាជាអ្នកបះបោរខាងសីលធម៌ ប្រឆាំងនឹងការកើនឡើងនៃ ភាពភ្ញាក់រលឹក រុញច្រានប្រឆាំងនឹងភាពចម្រុះ គំនិតផ្តួចផ្តើមសមធម៌ និងការដាក់បញ្ចូលជាដើម។
គួរឲ្យដឹងដែរថាលោក DeSantis បានចាប់ផ្តើមយុទ្ធនាការរបស់គាត់ កាលពីសប្តាហ៍មុននៅលើបណ្តាញសង្គម Twitter និងបន្ទាប់មកគឺ កាលពីថ្ងៃអង្គារម្សិលមិញនេះនៅរដ្ឋ Lowa ដែលជាទីតាំងដំបូងសម្រាប់ ការបោះឆ្នោតជំហ៊ានដំបូង ៕
ប្រែសម្រួល៖ ស៊ុន លី