បរទេស៖ ប្រធានទីភ្នាក់ងារស៊ើបការណ៍ សំងាត់របស់ប្រទេសអង់គ្លេសលោក Adrian Bird កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលកឡើងថារដ្ឋាភិបាលទីក្រុងមូស្គូ នឹងបន្តជាគោលដៅជាមូលដ្ឋាន ដែលតែងតែគម្រាមកំហែងខ្លាំង មកលើប្រទេសអង់គ្លេសកន្លងមក និងរហូតទៅដល់ចុងទសវត្សនេះ។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍ ដ៏កម្រនេះត្រូវបានធ្វើឡើងជាសាធារណៈ ពីសំណាក់មន្ត្រីជាន់ខ្ពស់អង់គ្លេសបែបនេះ បានធ្វើឡើងនៅក្នុងកម្មវិធីមួយដែលមានឈ្មោះថា Royal United Service Institue event។
លោក Bird ទោះបីជាយ៉ាងណាក្តីមិនបានពន្យល់ លំអិតអំពីរបៀបនៃការគម្រាមកំហែង ដោយប្រទេសរុស្សីនោះទេ ប៉ុន្តែលោកបានពោលថា៖ នៅត្រឹមឆ្នាំ២០៣០តទៅប្រទេសចិន នឹងក្លាយទៅជាអ្នកគម្រាមកំហែង ប្រទេសរុស្សីខ្លាំងជាងគេនៅក្នុងកិច្ចខិតខំ ដើម្បីទទួលបានអត្ថប្រយោជន៍នៅក្រៅប្រទេស ទាំងសេដ្ឋកិច្ចនិងសន្តិសុខ។
លោកបានពន្យល់ទៀតថា ចិនមិនត្រឹមតែគម្រាមកំហែង ដល់វិស័យយោធារបស់អង់គ្លេសនោះទេ សូម្បីតែការធ្វើពាណិជ្ជកម្មទៅលើមុខទំនិញ សំខាន់ៗដូចជាបន្ទះឈីប បច្ចេវិទ្យាវត្ថុធាតុដើមនិងរ៉ៃផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី