ភ្នំពេញ ៖ ប្រតិភូកីឡាប៉ារ៉ាឡាំពិក នៃបណ្ដាប្រទេសក្នុងតំបន់ប្រមាណ ៩៥០នាក់ បានធ្វើដំណើរមកដល់កម្ពុជា ជាបន្ដបន្ទាប់ នៅថ្ងៃទី៣១ ខែឧសភានេះ ដើម្បីត្រៀមចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ។
ចំពោះការធ្វើដំណើរមកកម្ពុជា ឥណ្ឌូនេស៊ី បានប្រើប្រាស់យន្ដហោះពិសេស ២គ្រឿង សម្រាប់ដឹកជញ្ជូនប្រតិភូ កីឡារបស់ខ្លួន មកកាន់រាជធានីភ្នំពេញ ។ នេះបើតាមហ្វេសប៊ុកCambodia2023 ៕