បរទេស៖ នាយករដ្ឋមន្ត្រីដែលជិតផុតអាណត្តិរបស់ថៃ លោក ប្រាយុទ្ធ ចាន់អូចា ហាក់មានការលំបាកក្នុងការផ្លាស់ពីការចាញ់ឆ្នោតយ៉ាងគគ្រឹកគគ្រេង។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅថ្ងៃពុធ លោកបានព្រមានគណបក្សដែលទទួលបានអាសនៈច្រើនជាងគេក្នុងការបោះឆ្នោតនៅថ្ងៃទី ១៤ ខែឧសភា គណបក្ស «Move Forward» ប្រឆាំងនឹងការធ្វើវិសោធនកម្មមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ដែលគេស្គាល់ថាជាច្បាប់ប្រមាថព្រះមហាក្សត្រ។
លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិនៅក្រសួងការពារជាតិថា ទាហាន ប៉ូលីស និងប្រជាជនថៃជាច្រើននាក់ទៀត មិនយល់ស្របនឹងផែនការរបស់គណបក្ស Move Forward ក្នុងការកែប្រែមាត្រា ១១២ នោះទេ
លោកឧត្តមសេនីយ័ ប្រាយុទ្ធ ក៏ជារដ្ឋមន្ត្រីការពារជាតិដែលជិតផុតអាណត្តិ ផងដែរ។
នៅពេលសួរថាតើលោកប្រឆាំងនឹងការធ្វើវិសោធនកម្មមាត្រា១១២ ឬអត់នោះ លោកប្រាយុទ្ធបាននិយាយថា «ពិតណាស់»។ “វាត្រូវតែបែបនោះ, វាស្ថិតនៅក្នុងបេះដូងទាហាន ប៉ូលិស មន្ត្រីរាជការ និងមនុស្សជាច្រើន»។ “ពួកគេមិនយល់ព្រម ហើយពួកគេឆ្ងល់ថាហេតុអ្វីបានជាគណបក្ស Move Forward នឹងកែប្រែច្បាប់នេះ។
គណបក្ស Move Forward បានសន្យាក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតថា ខ្លួននឹងធ្វើវិសោធនកម្មមាត្រា ១១២ ដើម្បីកុំឱ្យឧក្រិដ្ឋកម្មលែងត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយតទៅទៀត។
ប៉ុន្តែបន្ទាប់ពីគណបក្ស Move Forward បានឈ្នះការបោះឆ្នោតកាលពីថ្ងៃទី១៤ ខែឧសភា បក្សនេះបានចាកចេញពីការកែប្រែមាត្រា ១១៤ ចេញពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលខ្លួនបានចុះហត្ថលេខាជាមួយគណបក្សចំនួនប្រាំពីរផ្សេងទៀតដែលជាផ្នែកនៃសម្ព័ន្ធរបស់ខ្លួន។ បក្សនេះបញ្ជាក់ថា ខ្លួននឹងស្វែងរកការកែប្រែមាត្រា ១១២ ដោយខ្លួនឯង។
គណបក្ស Move Forward ក៏បានប្តេជ្ញាកាត់បន្ថយទំហំយោធា និងបញ្ចប់ការបំពេញកាតព្វកិច្ចចូលធ្វើទាហានផងដែរ។
លោក ប្រាយុទ្ធ បានប្រាប់អ្នកសារព័ត៌មានថា យោធាមានផែនការកំណែទម្រង់ផ្ទាល់ខ្លួន៕ប្រែសម្រួលៈ ណៃ តុលា