ព័ត៌មានជាតិ

កម្ពុជានិងកម្ពុជាក្រោម ក្នុងឧបាយកល យុទ្ធសាស្ត្រ សហព័ន្ធឥណ្ឌូចិន (ភាគទី២)

កំពង់ផែព្រៃនគរ ដែលជាសម្បត្តិរួម របស់ប្រទេសទាំងបី កម្ពុជា វៀតណាម ទ្បាវ បានក្លាយ ទៅជាកម្មសិទ្ធិដាច់មុខ របស់អ្នកកាន់អំណាចវៀតណាម ក្នុងសម័យកាលនៃ របបគ្រប់គ្រង់ អាណានិគមនិយមបារាំង មុនឆ្នាំ ១៩៤៩នោះ ។ 

ជាការពិតថវិកា ដែលយកមកសំរាប់ ការកសាងកំពង់ផែព្រៃនគរ នេះគឺជាលុយដែលបារាំង យកចេញពីធនាគាឥណ្ឌូចិន គឺជាលុយដាច់មុខរបស់ប្រទេសទាំងបី ខាងលើនេះ តែក្រោយពី បារាំង សំរេចជាឯកតោភាគី ក្នុងការផ្ទេដែនដី កូសាំងស៊ីន ទៅឲ្យវៀតណាម គ្រប់គ្រង់ នាឆ្នាំ១៩៤៩ នោះ កំពង់ផែព្រៃនគរ ហាក់បីបានប្រែក្លាយទៅជា កម្មសិទ្ធិដាច់មុខរបស់ វៀតណាមដោយលែងឲ្យ កម្ពុជាមានសិទ្ធិប្រើប្រាស់រួម ទាំងមិនឲ្យខ្មែរ មានសិទ្ធិប្រើប្រាស់ ដងទន្លេមេគង្គក្រោមទៀតផង ។

ក្រោយពីកិច្ចព្រមព្រៀង ចតុភាគី ស្តីពីការកំណត់ក្នុងការគ្រប់គ្រង់មកលើកំពង់ផែ ពាណិជ្ជកម្មព្រៃនគរ បានរលាយរលត់ទៅ ដោយកំពង់ផែមួយនេះ ត្រូវបានកសាងឡើង លើដែនដីរបស់វៀតណាម ដែលមុននេះជាទឹកដី របស់ព្រះជាណាចក្រខ្មែរនោះ  ទើបតែក្រោយឆ្នាំ១៩៤៩ វៀតណាម បានកាន់កាប់ផ្តាច់មុខ ដោយបង្កការលំបាក ដល់អាជ្ញាធរខ្មែរ ក្នុងការចេញចូលប្រើប្រាស់នោះ ។ផ្ដើមចេញពីបុព្វបទលំបាក ស្មុគ្រស្មាញមួយនេះទើបនាំឲ្យមានការចុះហត្ថលេខា ជាទ្វេភាគី វិញ រវាងកម្ពុជានិងវៀតណាមក្នុងការប្រើប្រាស់ កំពង់ផែព្រៃនគរ វិញដែលក្នុងខ្លឹមសារ នៃកិច្ចព្រមព្រៀងទ្វេភាគីមួយនេះ មាននិយាយដល់ការរក្សាទុក ផ្នែកមួយក្នុងបរិវេណ របស់តំបន់នៃកំពង់ផែព្រៃនគរ មួយនេះ សំរាប់ទុកឲ្យកម្ពុជាប្រើប្រាស់ ស្របទៅតាមសំណូមពររបស់កម្ពុជា ក្នុងការប្រើប្រាស់ នៃកំពង់ផែមួយនេះ។ ជារួមចំពោះតំបន់ដែលស្ថិតនៅក្នុងបរិវេណរបស់ កំពង់ផែព្រៃនគរនេះ កម្ពុជាមានសិទ្ធិពេញលេញ ក្នុងការត្រូវបានធានាគ្រប់គ្រង់ ត្រួតពិនិត្យ និងការយកពន្ធអារករ សំរាប់ខ្លួន នៅលើបរិវេណនៃតំបន់ ដែលកម្ពុជា មានសិទ្ធិគ្រប់គ្រង់នោះ ។ 

តែក្រោយមក ដោយកត្តានយោបាយ គួបផ្សំទៅនិងផលប្រយោជន៍យុទ្ធសាស្ត្រផង តំបន់ ដែលស្ថិតនៅក្នុងបរិវេណ កម្មសិទិ្ធរបស់កម្ពុជា ក្នុងការគ្រប់គ្រង់ នៅកំពង់ផែព្រៃនគរ នោះ ត្រូវបានអាជ្ញាធរ វៀតណាមខាងត្បូង របស់ NGO Dinh Diem យកមកគ្រប់គ្រង់វិញលែង ឲ្យខ្មែរ មានសិទិ្ធកាន់កាប់ប្រើប្រាស់ គ្រប់គ្រង់ទៀត ដែលជាហេតុនាំឲ្យកម្ពុជា ត្រូវជួបប្រឈមទៅនឹងការលំបាក ក្នុងការជួយសំរួល ដល់ទំនិញរបស់ខ្លួន ទើបសំរេចត្រូវជួបចរចារឡើងវិញដើម្បីជួលតំបន់នេះពី រដ្នការវៀតណាមខាងត្បូង ក្នុងតម្លៃមួយដ៏ខ្ពស់  ដើម្បីជាការបំរើសេវាឲ្យបណ្តាទំនិញ ដែលត្រូវធ្លងកាត់លើកដាក់ របស់កម្ពុជា មុពេល ដែលត្រូវដឹកជញ្ជូនមកកាន់ រដ្នធានីភ្នំពេញ នោះ ។ 

(នៅមានភាគបន្ត ……….)

បងប្អូន ជនរួមជាតិទាំងអស់ ពេលយល់អំពីផលនិងហេតុ ទើប មើលឃើញ ភាពឈ្លាសវៃ បុិនប្រសព្វ គតិបណ្ឌិត និងគុណបំណាច់ ដ៏ធំធេងរបស់តេជោសែន ក្នុងការយកជីវិតធ្វើ ជាដើមទុន ក្នុងការពុះពារ តស៊ូ កកើត ឲ្យបាននៅព្រែកជីក «ហ្វូណនតេជោ» ដើម្បី ផលប្រយោជន៍យូរអង្វែង និង យុទ្ធសាស្ត្ររបស់ខ្មែរ សំរាប់ខ្មែរ និង ដើម្បីខ្មែរ។

ទាំងអស់នេះ ជាសក្ខីកម្មមួយ បញ្ជាក់ឲ្យឃើញថា ការសំរេចជីក ព្រែកជីក «ហ្វូណនតេជោ» គឺជា គតិបណ្ឌិតមួយ ដ៏ជ្រាលជ្រៅបំផុត របស់តេជោសែន ក្នុងការធ្វើឲ្យខ្មែរ លែងពឹងពាក់ រណបបរទេស ក្នុងការសុំផ្លូវដើម្បីរស់ ខ្មែរឯករាជ្យម្ចាស់ការ មិងដកដង្ហើមតាមគេទៀត។

ដោយ៖ លោក ហើស សិរីធន់ អ្នកស្រាវជ្រាវភូមិសាស្រ្តនយោបាយ

To Top