ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិន បានប្រកាសកាលពីថ្ងៃអាទិត្យថា អ្នកជំងឺសរុបចំនួន ៩.៤១៩នាក់ ដែលបានឆ្លងវីរុសកូរ៉ូណា ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ។
យោងតាមសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការសុខភាពជាតិ បាននិយាយនៅក្នុងរបាយការណ៍ ប្រចាំថ្ងៃរបស់ខ្លួនថា កាលពីថ្ងៃសៅរ៍មានមនុស្ស ១.៣២៣នាក់បានដើរចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយឡើងវិញ។
កាលពីល្ងាចថ្ងៃសៅរ៍ មនុស្សសរុបចំនួន ១.៦៦៥នាក់បានស្លាប់ដោយសារជំងឺនេះ ហើយ ៦៨.៥០០ ករណីនៃការឆ្លងវីរុស ត្រូវបានគេរាយការណ៍ ៕
ប្រែសម្រួលៈ ណៃ តុលា