វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្តដ៏សំខាន់សម្រាប់អ៊ុយក្រែន ពេញមួយសង្រ្គាម ដែលចាប់ផ្តើមដោយរុស្ស៊ី ប៉ុន្តែសេតវិមានបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ខ្លួនមិនគាំទ្រការវាយ ប្រហារនៅក្នុងទឹកដីរុស្ស៊ីនោះទេ បន្ទាប់ពីការវាយ ប្រហារដោយ យន្តហោះដ្រូន លើទីក្រុងម៉ូស្គូ។
អាជ្ញាធររុស្ស៊ីកាលពីថ្ងៃអង្គារបានរាយការណ៍ថា យន្តហោះដ្រូន (UAVs) ជាច្រើនគ្រឿងបានវាយប្រហារទីក្រុងមូស្គូ ដែលបណ្តាលឱ្យមានការខូចខាតដល់អគារលំនៅដ្ឋាន ប៉ុន្តែមិនមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ។
វិមានក្រឹមឡាំង បានស្តីបន្ទោសអ៊ុយក្រែន ចំពោះការវាយប្រហារនេះ ប៉ុន្តែមន្ត្រីអ៊ុយក្រែនបានបដិសេធការ ទទួលខុសត្រូវ។ ការវាយប្រហារលើទីក្រុងមូស្គូ បានធ្វើឡើងបន្ទាប់ពីចុងសប្តាហ៍ ដែលឃើញរុស្ស៊ី ទម្លាក់គ្រាប់បែកលើអ៊ុយក្រែនជាមួយនឹងការវាយប្រហារដោយយន្តហោះដ្រូន ដែលភាគច្រើនជាគោលដៅទីក្រុងគៀវ។
ខណៈពេលដែលអ្នកគាំទ្រលោកខាងលិចភាគច្រើនរបស់អ៊ុយក្រែន បានផ្តល់មតិដែលបានបម្រុងទុកអំពីការវាយប្រហារនៅទីក្រុងមូស្គូ សម្ព័ន្ធមិត្តមួយចំនួនបានឲ្យដឹងថា អ៊ុយក្រែន មានសិទ្ធិការពារខ្លួន បើទោះបីជាវាមានន័យថា ធ្វើសមយុទ្ធវាយលុកនៅក្នុងប្រទេសរុស្ស៊ីក៏ដោយ។
យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីថា ខ្លួនមិនអត់ឱន ឬលើកទឹកចិត្តចំពោះការវាយប្រហារបែបនេះទេ បន្ទាប់ពីឧប្បត្តិហេតុកាលពីថ្ងៃអង្គារនៅទីក្រុងមូស្គូ។
អ្នកនាំពាក្យសេតវិមាន Karine Jean-Pierre បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា “យើងបាននិយាយ រឿងនេះពីមុនមក យើងមិនគាំទ្រការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ីនោះទេ”៕
ប្រែសម្រួល ឈូក បូរ៉ា