ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-ចិន ព្រមព្រៀងសហការ ដោះស្រាយវិបត្ដិវីរុសកូរ៉ូណា និងផ្លាស់ប្ដូរទស្សនកិច្ច

សេអ៊ូល៖ ក្រុមមន្ត្រីបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង និងចិន បានព្រមព្រៀងសហការគ្នាក្នុងការដោះស្រាយ វីរុសកូរ៉ូណាថ្មីនិងបន្តជំរុញឱ្យ មានដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល ដោយប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅឆមាសទីមួយនៃឆ្នាំនេះ។

កការសន្យានេះត្រូវបានធ្វើឡើង ក្នុងអំឡុងកិច្ចពិភាក្សាទ្វេភាគី រវាងរដ្ឋមន្រ្តីក្រសួងការបរទេលោកស្រី កាង និងសមភាគីចិនលោក វ៉ាង យី កាលពីថ្ងៃសៅរ៍នៅខាងក្រៅ សន្និសីទសន្តិសុខក្រុងមុយនិច ប្រចាំឆ្នាំ។

លោកស្រីកាង បានសម្តែងក្តីសង្ឃឹមថា ការរីករាលដាលនៃជំងឺផ្តាសាយ COVID-១៩ អាចនឹងមានដោះស្រាយបានក្នុងប្រទេសចិន ក្នុងពេលឆាប់ៗនេះហើយ បានស្នើសុំឱ្យទីក្រុងប៉េកាំងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់កូរ៉េខាងត្បូង ក្នុងការការពារប្រជាជន និងអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសចិន៕

ដោយ ឈូក បូរ៉ា

To Top