បរទេស ៖ ប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelensky បានធ្វើការលើកឡើង កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកពិត ជានឹងត្រូវការសមាជិកភាព ជាមួយនឹងអង្គការនិងប្លុកធំទាំង២ គឺណាតូនិងអឺរ៉ុបឲ្យបាននៅក្នុងឆ្នាំនេះ។
យោងតាមការចេញ ផ្សាយរបស់ RT លោក Zelensky ក៏បានព្រមានដែរថា ប្រសិនបើមិន អាចធ្វើបានជោគជ័យ ក្នុងពេលនេះនោះទេ លោកខាងលិច នឹងបាត់បង់អ៊ុយក្រែនដំបូងគេ ហើយបន្ទាប់មកក៏បន្តបាត់បង់ ប្រទេសផ្សេងទៀត ដូចជាម៉ូដុលវ៉ា ប្រទេសហ្សកហ្ស៊ី និងប្រទេសបេឡារុស្ស ជាមិនខាន។
លោក Zelensky បានពោលបែបនេះថា ប្រទេសរុស្សីខ្លាចជាងគេគឺ អង្គការណាតូហើយរុស្សី ព្យាយាមលេបត្របាក់តែប្រទេសណា ដែលស្ថិតនៅខាងក្រៅ ដែនរង្វាន់ព្រំដែន ការពាររបស់ណាតូប៉ុណ្ណោះ ឬក៏នឹងបង្កជម្លោះនៅទីនោះឲ្យនៅជាប់គាំង ដូចជាទៅនឹង Transnistria ជាដើម។
លោក Zelensky ក៏បានពន្យល់ទៀតដែរថាថា គ្រប់ប្រទេសនៅអឺរ៉ុបទាំងអស់ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី គួរតែទទួលបានសិទ្ធជាសមាជិកពេញលេញរបស់ EU និង NATOហើយបើមិនដូច្នេះទេគឺមានជម្រើសពីរប៉ុណ្ណោះ ចំពោះបញ្ហានេះ៖ ទីមួយគឺសង្រ្គាមដោយបើកចំហ និងទី២គឺនឹងធ្លាក់ទៅក្រោមការ កាន់កាប់របស់រុស្សីតែម្តង ៕
ប្រែសម្រួល៖ស៊ុនលី









