ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលក្រុងមូស្គូ បដិសេធថាមិនបានផ្លាស់ប្តូរ ទីតាំងនៃកិច្ចប្រជុំ BRICS ឡើយ

បរទេស៖ ប្រទេសរុស្សីបានធ្វើការអះអាង និងបដិសេធនូវរបាយការណ៍ជាច្រើន ដែលបានធ្លាប់ចេញផ្សាយថា កិច្ចប្រជុំរបស់ BRICS នឹងអាចផ្លាស់ប្តូរចេញពីប្រទេសអាហ្វ្រិកខាងត្បូង ទៅកាន់ប្រទេសចិនវិញដោយសារបញ្ហាលិខិត តាមចាប់ខ្លួនលោកប្រធានាធិបតីរុស្សី ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC។

យោងតាមការអះអាងនិងបញ្ជាក់ ដោយលោកអនុរដ្ឋមន្ត្រីការបរទេសរុស្សី Sergey Ryabkov និងត្រូវបានយកមកចេញផ្សាយដោយ RT បានឲ្យដឹងទៀតដែរថាកិច្ចប្រជុំ ដែលនឹងមានការចូលរួមពីសំណាក់ សមាជិកទាំង៥ដូចជាប្រេស៊ីល រុស្សី ឥណ្ឌា ចិននិងអាហ្វ្រិកខាងត្បូងនោះ នឹងមិនប្រែប្រួលឡើយដែលនឹងធ្វើឡើង នៅក្នុងខែសីហានាទីក្រុង Johannesburg។

មន្ត្រីកាទូតជាន់ខ្ពស់រូបនេះបានបន្តទៀតថា ព័ត៌មានដែលថា កិច្ចប្រជុំនឹងផ្លាស់ប្តូរទីកន្លែងនោះ គឺជាព័ត៌មានក្លែងក្លាយដែលប៉ុនប៉ង ក្នុងការផ្តល់ផលលំបាកដល់ក្រុមការងារ រៀបចំកិច្ចប្រជុំនិងទំរង់របស់កិច្ចប្រជុំប៉ុណ្ណោះ និងព្រមទាំងព្យាយាមបង្ហាញនូវរបៀបវារៈ ក្លែងក្លាយជាច្រើនផ្សេងទៀតផងដែរ។

ការឆ្លើយតបរបស់រុស្សី បានធ្វើឡើងនៅក្រោយពេល ដែលមានការចេញផ្សាយជាច្រើន ពីសំណាក់ព័ត៌មានរបស់លោកខាងលិចថា អាហ្វ្រិកខាងត្បូងកំពុងស្នើសុំទៅចិន ដើម្បីឲ្យរដ្ឋាភិបាលប៉េកាំងក្នុងការរៀបចំ កិច្ចប្រជុំនេះជំនួសខ្លួនវិញដោយបារម្ភអំពី បញ្ហាសាលដិកាចាប់ខ្លួនពិសំណាក់តុលាការ ICC៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top